ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិ
ទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំ
យ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។
ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ឲ្យប្រកាសបិទល្បែង
នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។
ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលស្វាយរៀងពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀងឡេីយ។
មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិ
ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានអំពាវនាវដល់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាពិសេស នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ទេីបឡេីងកាន់តំណែងថ្មីៗពិនិត្យឡើងវិញខ្លះផង ព្រោះម្ចាស់កាស៊ីណូអត់ផ្លាកយីហោ នៅភូមិទួលកន្តេីយ ខេត្តស្វាយរៀង បើកដៃឲ្យពលរដ្ឋខ្មែរចូលលេងល្បែងបញ្ជាល់មាន់ចាក់ភ្នាល់ស៊ីសងខុសច្បាប់
យ៉ាងពេញបន្ទុក ឡេីងវិញហេីយ។
ចំពោះលោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង មិនទាន់ចាត់វិធានការបង្ក្រាប ទប់ស្កាត់ទង្វើមិនប្រក្រតី របស់ម្ចាស់កាស៊ីណូ ចំណុចទួលកន្តេីយ នៅច្រកប៉ុស្តិ៍នគរបាលការពារព្រំដែនធ្លក នោះទេ ទុកឲ្យបុគ្គលនិងបក្សពួកធ្វេីៗ តាមទំនេីងចិត្ត។
ប្រការនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋ ក្នុងភូមិ
ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត មានការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះអំពើចោរកម្ម ដូចជា ចោរលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកេីតមានឡេីងគូរឲ្យកត់សម្គាល់ថែមទៀតផង មិនទាន់ចាត់វិធានការបង្ក្រាប ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព៧ចំណុច ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕