សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប នៅតែសហការគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតឡើយព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង។ ជាងនេះទៅទៀតលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប តែងប្រើឈ្មួញលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងត្រជាក់ចិត្តច្រើនឆ្នាំមកហើយ។
បើតាមការបង្កើបពីមន្ត្រីគយក្នុងខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួនមកស្តុកទុកហើយលក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប។ ចំណែកមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ជាក់ស្តែងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងទុកឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញបន្ទុកដដែល។
ប្រភពស្និទ្ធនឹងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ឬទំនិញខុសច្បាប់ពីច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ចូលដល់ក្រុងសៀមរាប បានឡើយ។ ទន្ទឹមនឹងនេះឈ្មួញដែលដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ពីប្រទេសយួន ចូលដល់ក្រុងសៀមរាប សុទ្ធតែមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ទើបអាចចៀសផុតពីការបង្ក្រាប។ ប្រភពពីក្រុមឈ្មួញធំៗមួយចំនួនបានបង្ហើបឲ្យដឹងថា ពួកគេសុទ្ធតែបង់លុយតាមការកំណត់របស់លោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន ទើបអាជីវកម្មរបស់ពួកគេអាចប្រព្រឹត្តទៅដោយគ្មានការរំខាន។មានត