ខេត្តតាកែវ ៖ មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិ កណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថាជាទីកន្លែងផលិតបារី ដែលស្របច្បាប់ របស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសត្រូវមានការអនុញ្ញាតចេញពីក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងត្រូវបាននាំចេញទៅបរទេស ដែកមានព្រំប្រទល់ជាប់និងខេត្តតាកែវ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យ។ កន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផ្លាកយីហោ ផ្សេងៗ ជាច្រើន ។ បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។ ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។ ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ថាត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ […]