ខេត្តកណ្ដាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មានក្រុមអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទបាននិងកំពុងបេីកលេងតាមប្រពន្ឋ័អនឡាញ(online)ខុសច្បាប់របស់លោកសិទ្ឋកំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង អនាធិបតេយ្យស្ថិតនៅក្នុងភូមិសាស្ដ្រភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាក ។ ចំណែកលោកមេប៉ុស្ដិ៍កំពង់សំណាញ់ លោក យី វណ្ណដា អធិការនគបាលក្រុងតាខ្មៅ លោក ឈឿន សុចិត្ត ស្នងការនគបាលខេត្តកណ្ដាល លោក សម តុលា មេបញ្ជារការកងរាជអាវុធហត្ថខេត្តកណ្ដាល និងលោក គង់ សោភណ្ឌ័ អភិបាលនៃគណ:អភិបាលខេត្តកណ្ដាលលោកអភិបាលនៃគណ:អភិបាលក្រុតាខ្មៅហាក់ដូចជាបណ្ដែតបណ្ដោយខ្លាំងមែនទែន ចំពោះទីតាំងបនល្បែងស៊ីសងខុសច្បាប់ដែរកំពុងតែដំណើរការយ៉ាងរលូនក្នុងមូលដ្ឋានរបស់ខ្លួន។ ជាក់ស្ដែងបនល្បែងស៊ីសងដែលកំពុងតែប្រមូលផ្ដុំគ្នាលេងនេះស្ថិតនៅក្នុងភូមិសាស្ដ្រភូមិកំពុងសំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្ដាលដោយក្រុមអ្នកញៀនល្បែងទាំងនោះប្រផ្ដុំគ្នាលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមប្រពន្ឋ័អនឡាញយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យដោយគ្មានការបង្ក្រាបបន្ដិចសោះឡើយពីសំណាក់លោកអជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ឋ័ក្នុងមូលដ្ឋាន។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋនិងមហាជនបានបន្ដទៀតថា ទីតាំងបនល្បែងស៊ីសងខាងលើនេះប្រមូលផ្ដុំគ្នាលេងជាហូរហែមិនថាសៅរ អាទិត្យពោលគឺ៧ថ្ងៃក្នុង១សប្ដាហ៍ចាប់ផ្ដើមពីម៉ោង៧ព្រឹករហូតភ្លឺដោយរលូន ។ ប្រជាពលរដ្ឋនិងមហាជនក៏សម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយតាមប្រពន្ឋ័អនឡាញខាងលើ ព្រោះជាហេតុនាំឲ្យកើតមានបទល្មើសកើតឡើងជាមិនខាន ដោយសារតែចាញ់ល្បែងអស់ទ្រព្យសម្បត្តិ ។ ករណីបនល្បែងស៊ីសងខាងលើនេះដែរ ប្រជាពលរដ្ឋនិងមហាជនស្នើសុំសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសន្ដិបណ្ឌិតស សុខាឧបនាយករដ្ឋ និងរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិមេត្តាជួយចាត់វិធានការទប់ស្កាត់និងបង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសងតាមប្រព័ន្ឋន័យអនឡាញខាងលើនេះផង ដើម្បីស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕