ខេត្តតាកែវ ៖ មហាជននិងអង្គការសង្គមស៊ីវិល មានការសង្ស័យចំពោះទីតាំងរោងចក្រផលិតបារីមួយកន្លែងឈ្មោះ LKZ HUA SHENG TIAN (CAMBODIA) Tobacco.,Ltd.ស្ថិតនៅក្នុងភូមិ កណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ថាជាទីកន្លែងផលិតបារី ដែលស្របច្បាប់ របស់ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសត្រូវមានការអនុញ្ញាតចេញពីក្រសួងឧស្សាហកម្ម និងស្ថាប័នពាក់ព័ន្ធ និងត្រូវបាននាំចេញទៅបរទេស ដែកមានព្រំប្រទល់ជាប់និងខេត្តតាកែវ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋដាក់ការសង្ស័យ។ កន្លងមកអង្គភាពអ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយ ជាបន្តបន្ទាប់ ពីមួយទៅមួយ ក្នុងការជំរុញឲ្យមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធជួយឆ្លើយបំភ្លឺ ចំពោះទីតាំងរបស់ក្រុមហ៊ុនខាងលើគឺជាកន្លែងផលិតបារីស្របច្បាប់ ក្តី តែគ្រាន់តែជារនាំងបិទបាំង បង្កើនផលិតសារធាតុញៀន និងផ្លាកយីហោ ផ្សេងៗ ជាច្រើន ។ បើយោងទៅតាមច្បាប់ដែលបានចែងនៅក្នុងក្រសួងពាណិជ្ជកម្មត្រូវបានកំណត់ម៉ាក ចំនួនផលិតផល និងឈ្មោះក្រុមហ៊ុនទៅតាមការផ្ដល់ជូនមានចំនួនកំណត់ជាក់លាក់នៃក្រុមហ៊ុនខ្នាតតូច មធ្យម និងខ្នាតធំ និងចាំបាច់ត្រូវតែផ្ដល់ជូនទៅតាមចំនួនដែលបានសុំពីម្ចាស់សហគ្រាសឬម្ចាស់ក្រុមហ៊ុនដើម្បីអនុវត្តចេញដោយក្រសួងពាណិជ្ជកម្ម។ ផ្អែកតាមច្បាប់ដែលបានកំណត់ដោយនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្ដល់ជូននូវតម្លៃ និងផលិតផលបានកំណត់ត្រូវតែការបង់ពន្ធទៅតាមម៉ាកនីមួយៗ ដែលត្រូវបានចុះបញ្ជីក្រោមស្លាកយីហោរ ឬប្រភេទផលិតផល។ ទាក់ទងចំពោះការផលិតទៅនឹងវត្ថុធាតុដើមទតាមស្តង់ដា និងបទដ្ឋានក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានកំណត់នូវមុខរបររបស់ម្ចាស់សហគ្រាសឬក្រុមហ៊ុនដែលមានទំហំនៃមូលធនដែលបានកំណត់ដោយច្បាប់ថាត្រូវបានចែងក្នុងមូលដ្ឋាននៃច្បាប់ […]
ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសាធារណការដឹកជញ្ជូន និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយ ទាំងយប់ទាំងថ្ងៃ ?
ប្រភពពីមន្ត្រីរាជការក្នុងមន្ត្រីសាធារណការខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា ទោះបីរឿងអាស្រូវពុករលួយ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ផ្លូវជាតិលេខ៧ ស្រុកស្នួលខេត្តក្រចេះ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ យ៉ាងណាក៏ដោយ ក៏លោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ សូម្បីតែលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏មិនទាន់ចាត់វិធានការទប់ស្កាត់អំពើពុករលួយពេញបន្ទុក របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ នៅឡើយ។ ដូច្នេះហើយទើបលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ហ៊ានប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត ព្រោះមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីធំៗ នៅប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះ ដែលកំពុងល្បីល្បាញខាងពុករលួយផងដែរ។ ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកស្នួលខេត្តក្រចេះ បានឲ្យដឹងថា ទំនិញដែលឈ្មួញធំៗ នាំចូលតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ភាគច្រើនដឹកជញ្ជូនតាមរថយន្តធុនធំផ្ទុកលើសទម្ងន់ ហើយអាចបើកបរឆ្លងកាត់មុខស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ ដោយមិនបាច់ចូលថ្លឹងឲ្យបានត្រឹមត្រូវតាមការកំណត់នោះទេ។ ប្រភពបានឲ្យដឹងទៀតថា ម្ចាស់រថយន្តដឹកជញ្ជូនទំនិញទាំងនោះគ្រាន់តែឈប់បង់លុយឲ្យមន្ត្រីជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកតាមការកំណត់ គឺអាចបន្តដំណើរទៅមុខយ៉ាងរលូន។ ជាងនេះទៅទៀតក្រុមអាជីវករ និងប្រជាពលរដ្ឋ ដែលដឹកជញ្ជូនកសិផល ដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយថ្លៃបាយទឹកតាមការកំណត់ របស់លោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តមានជ័យ និងបក្ខពួកខ្លួន ទើបឈ្មួញធំៗ […]
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនល្មមដល់ពេលដាក់មន្ត្រីជំនាញចុះត្រួតពិនិត្យឱ្យស៊ីជម្រៅប្រធាននិងអនុប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ 1 ភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្ខពួកសហការគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់ !
ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះប្បីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយជាងនេះទៅទៀតបើទោះប្បី ជាមិនលើសទម្ងន់ក៏មន្ត្រីនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះប្បីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ ៕
ប្រធានអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយ តាមរបៀបជិះសេះលែងដៃ
ខេត្តពោធិ៍សាត់ ÷ ប្រភពពីក្រុមឈ្មួញដឹកជញ្ជួនទំនិញតាមរថយន្តខ្នាតយក្សបន្ទុក លើសទម្ងន់ឆ្លងកាត់ស្ថានីយ៍ ជញ្ជីងរថយន្តផ្លូវជាតិលេខ៥ ដែលពួកឈ្មួញ អះអាងថាសុទ្ធតែបង់លុយមុនឲ្យមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គឺក្រុមមន្ត្រីអាចរកចំណូលលើតុ ក្រោមតុ សម្រាប់ចែកគ្នាដាក់ហោប៉ាវ ធ្វើមានបានយ៉ាងសុខស្រួលបំផុត។ ក្រុមអាជីវករតូចតាចដឹកទំនិញ ឆ្លងកាត់លើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ ចំណុចភូមិបន្ទាយដីលើ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានធ្វើការរិះគន់ដល់មន្ត្រីដែលប្រចាំការនៅលើស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ៥ មិនយកចិត្តទុកដាក់នៅក្នុងការផាកពិន័យ ឬមានវិធានការផ្លូវច្បាប់ទៅលើរថយន្ត ដឹកលើសទម្ងន់ឬល្មើសច្បាប់នោះទេ គឺពួកមន្ត្រីទាំងនោះគិតតែរឿងផលប្រយោជន៍។ ជាការពិតជារៀងរាល់យប់ថ្ងៃ គេតែងតែសង្កេត ឃើញតៃកុងឡានឬព្រូលចុះបង់លុយ រួចបើកបន្តទៅមុខយ៉ាងរលូន ទោះបីដឹកផ្ទុកលើសទម្ងន់កំណត់ក៏ដោយ រីឯរថយន្តខ្លះទៀត គ្រាន់ តែវាយភ្លើងសញ្ញ ជាសញ្ញា បក្សពួកគេខាងស្ថានីយ៍ឲ្យដឹងរថយន្ត បន្តដំណើរមិន ឈប់ចូលជញ្ជីងថ្លឹងក៍បាន។ មជ្ឈដ្ឋានខាងក្រៅ ! និងក្រុមអាជីវករតូចតាច បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរបស់កម្លាំងចម្រុះ ក្រោមការគ្រប់គ្រងរបស់មន្ត្រីសាធារណការនិងដឹកជញ្ជូនមិនបានធ្វើការងារអ្វីក្រៅពីប្រមូលលុយពីរថយន្ត ដឹកដី ដឹកថ្ម ដឹកខ្សាច់ និងដឹកទំនិញគ្រប់ប្រភេទ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ នោះទេ។ ប្រភពបានបន្តថា បើសិនលុយដែលបានមកពីការប្រមូលពីរថយន្តឆ្លងកាត់ស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្ត […]
អនុវត្តគោលនយោបាយ ( ភូមិ ឃុំ មានសុវត្ថិភាព ) កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ស្រី ប្រុស ចំនួន ៧ នាក់ ! ចេញផ្សាយ ថ្ងៃទី 19 ខែតុលាឆ្នាំ 2024 (ដោយ ជីវិតក្មេងវត្ត)
http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/098391945/0885391945 (ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន! # ជនសង្ស័យមាន៖ ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា […]
លោក មួង ដារ៉ា ប្រធានការិយាល័យគយខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយ កាន់តែខ្លាំង ប្រើជនស៊ីវិល និងមន្ត្រីគយចាំអង្គុយរាប់ក្បាលឡាន ពីមេឈ្មួញតូច ធំ ដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមើលរំលង
ប្រភពព័ត៌មានពីមន្ត្រីគយនៅខេត្តព្រៃវែង បានឲ្យដឹងថា :ក្រោយពេលដែលទទួលតំណែងជាប្រធានសាខាគយខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី06 ខែកក្កដា ឆ្នាំ2020 រហូតមកដល់បច្ចុប្បន្ននេះ គឺលោក មួង ដារ៉ា ប្រើតួនាទី និងអំណាចប្រមូលលុយតាមរបៀបពុករលួយ ច្រើនរូបភាពដោយគ្មានញញើត អង្គភាពប្រឆាំង អំពើពុករលួយ ! រឿងអាស្រូវពុករលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់ ក៏លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្ងំស្ងាត់ឈឹងតែម្ដង។ បច្ចុប្បន្ននេះលោក មួង ដារ៉ា បើកដៃឲ្យមេៗគយតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រៃវែង ប្រមូលលុយតាមរបៀបពុករលួយ យ៉ាងពេញបន្ទុក ដោយសារតែអាងមានខ្នងបង្អែករឹងមាំនៅពីក្រោយ ចាំជួយបិទបាំង។ ទន្ទឹមនឹងនេះករណីលោក ហង្ស វណ្ណ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងពេញបន្ទុក ក៏មានការឃុបឃិតពីសំណាក់លោក មួង ដារ៉ា មេគយខេត្តព្រៃវែង ទើបក្រុមឈ្មួញហ៊ានធ្វើអ្វីៗស្រេចតែចិត្ត។ ក្រុមឈ្មួញនិងអាជីវករ ដឹកជញ្ជូនទំនិញ ចេញពីស្រុកយួន តាមច្រកទ្វារភាគីព្រំដែនបុសមន ឆ្លងកាត់មុខស្នាក់ការសាខាគយខេត្តព្រៃវែង បណ្តោយផ្លូវជាតិលេខ១ ភូមិព្រៃខ្លា […]
អង្គភាពប្រឆាំងអំពើពុករលួយគូរដាក់ មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវ មេគយច្រកដូនរ័ត្ន និងសមត្ថកិច្ចពាក់ពន្ធបើកបារ៉ាសឲ្យរថយន្តធុនយក្សដឹកជ័រកៅស៊ូស្អុយរាប់រយតោនទៅប្រទេសវៀតណាម រាល់ថ្ងៃ
ទោះបីជាមានការរឹតបន្តឹងនៅតាមច្រកទ្វារទ្វេភាគីកម្ពុជា -វៀតណាម ដើម្បីទប់ស្កាត់នាំទំនិញគេចពន្ធចេញចូល ប៉ុន្តែយ៉ាងណា នៅតែមានការដឹកជញ្ជូនចេញតាមច្រករបៀង និងច្រកទ្វេភាគីជារឿយៗ មិនដែលខាន។ ជាក់ស្ដែងនៅច្រកដូនរ័ត្ន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គេសង្កេតឃើញនៅតាមដងផ្លូវក្រាលកៅស៊ូ តភ្ជាប់ពីលេខ៧ មកដល់ព្រំដែនវៀតណាម គឺមានរថយន្តខ្នាតយក្សធំៗដឹកជ័រកៅស៊ូស្អុយចេញទៅកាន់ប្រទេសវៀតណាមយ៉ាងរំភើយ ឆ្លងកាត់ច្រកទ្វេភាគីនេះយ៉ាងស្រួល។ ប្រភពរាយការណ៍ថា គយច្រកដូនរត្ឋលោក គង់ សារឿន គឺជាអ្នកចាត់ចែងធំបំផុតក្នុងផលប្រយោជន៍ អំពីបញ្ហាជ័រកៅស៊ូនិងផលិតផលទំនិញផ្សេងៗចេញ-ចូលតាមច្រកដូនរត្ឋនេះ។ អ្នកដែលអស់លោកមន្ត្រីគយទទួលបានផលប្រយោជន៍ គឺគេអនុញ្ញាតឲ្យឆ្លងដែន ដោយស្រួល ប៉ុន្តែអ្នកដែលមិនបានផលប្រយោជន៍ មុខជាត្រូវឲ្យត្រឡប់ថយក្រោយយកជ័រស្អុយទៅលក់ឲ្យរោងចក្រមួយកន្លែងនៅឯស្រុកតំបែរមិនខានឡើយ។ គេតែងតែឃើញទិដ្ឋភាពយ៉ាងដូច្នេះកើតមាននៅច្រកដូនរត្ឋ ជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា តាមផ្លូវក្រាលកៅស៊ូក្នុងឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កន្លងទៅគេសង្កេតឃើញឈ្មួញដឹកជ័រកៅស៊ូស្អុយដែលមើលទៅជាលក្ខណៈគ្រួសារ យកទៅលក់នៅប្រទេសវៀតណាម ចេញតាមច្រកដូនរ័ត្ន ដោយមិនមានការរារាំងណាមួយពីកម្លាំងមន្ត្រីសមត្ថកិច្ច ក៏ដូចជាកម្លាំងគយប្រចាំច្រកនោះទេ ដោយគេលើកហេតុផលថា លក្ខណៈតូចតាចគ្រួសារតែប៉ុណ្ណោះដែលពលរដ្ឋលក់គ្រាន់បានលុយដោះស្រាយ ជីវភាពគ្រួសារ។ តាមប្រភពច្បាស់ការណ៍ទម្លាយឲ្យដឹងថា ជាក់ស្ដែងមានរថយន្តវេរអង្គខ្នាតយក្សចំនួន២គ្រឿង ដឹកជ័រកៅស៊ូស្អុយ រាប់រយតោនចេញពីប្រទេសកម្ពុជា ដោយបើកតាមផ្លូវក្រាលកៅស៊ូកាលពីថ្មីៗនេះ ដោយចេញទៅបន្តបន្ទាប់គ្នា។ នៅតាមដងផ្លូវគេឃើញមានកម្លាំងសមត្ថកិច្ចបានឲ្យរថយន្តដឹកជ័រកៅស៊ូនេះឈប់ហើយថតរូប បន្ទាប់មកអនុញ្ញាតឱ្យរថយន្តនេះបន្តដំណើរទៅមុខទៀត។ គេឃើញមានកម្លាំងសមត្ថកិច្ចក៏ដូចជាគយប្រចាំច្រកដូនរត្ន័ បានបើកបារ៉ាស់ចំហយ៉ាងធំដោយឱ្យរថយន្តដឹកជ័រកៅស៊ូដែលមិនទាន់កែច្នៃនេះ ចូលទៅក្នុងប្រទេសវៀតណាម យ៉ាងរំភើយតែម្ដង គឺមិនមានការទប់ស្កាត់នោះទេ។ សូមបញ្ជាក់ថា កន្លងមកមានរថយន្តដឹកជ័រកៅស៊ូធុនតូចជាងនេះចំនួនពីរថយន្តបម្រុងនឹងឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាមតាមច្រកក្នុងស្រុកមេមត់ […]
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ កាន់តំណែងដុះស្លែបើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលតាមលំហរសមុទ្រយ៉ាងពេញបន្ទុក.!
ប្រភពពីអាជីវករខេត្តព្រះសីហនុបានអោយដឹងថា លោក សុំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុ បើកភ្លើងខៀវអោយឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសជិតខាងចូលជា ចំហតាមលំហរសមុទ្រយ៉ាងគគ្រឹកគគ្រេងន៎រណាមិននិយាយថា មេសាខាគយខេត្តព្រះសីហនុ ត្រូវប៉ាន់ជាងគេ?ត្រូវប៉ាន់ព្រោះមានច្រកចេញចូលច្រើនហើយមានសុវត្ថិ ភាពទៀតដោយមិនខ្លាចឈ្មួញរត់គេចតាមច្រកណាផ្សេងទៀតឡើយ។ ហេតុដូច្នេះហើយបានជាគេនិយាយថាលោក សំ សុវណ្ណារិទ្ធ មេសាខាគយខេត្តព្រះសីហនុកំពុងកាក់កបនៃប្រភពចំណូលហិរញ្ញវត្ថុដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយសារតែជាប្រភពចំណូលសម្រាប់ថ្នាក់ដឹកនាំនេះហើយ ទើបបានជាគ្មានន៎រណាសួរនាំរឿងលោក សំ សុវណ្ណារិទ្ធ នោះដែរ បើទោះបីជាមានបញ្ហាបែកធ្លាយភាពមិនប្រក្រតីឬប្រព្រឹត្តរបៀបអំពើពុករលួយជាច្រើនក៏ដោយក៍គ្មានន៎ណាហ៊ានធ្វើអ្វីឬប៉ះពាល់លោក សំ សុវណ្ណរិទ្ធ មេសាខាគយខេត្តព្រះសីហនុបានឡើយព្រោះមានខ្នងបង្អែករឹងមាំ ក្រសួង។ ប្រភពបានឲ្យដឹងថា ទាំងច្រកកំពង់ផែអន្តរ ជាតិក៏ដូចជាច្រកទំនប់រលកជាដើមនោះលោក សំ សុវណ្ណារិទ្ធ ក៏ដូចជាលោក ណុប សំអាន មិនចាំបាច់ប្រចាំការនៅកន្លែងធ្វើការគ្រប់ពេលវេលានោះទេ! ពីព្រោះពួកឈ្មួញនិងមន្ត្រីគយសុទ្ធតែជាអ្នកស្គាល់គ្នា ដូចអណ្ដាតនិងធ្មេញទៅហើយនោះ។ មិនចាំ បាច់ត្រួតពិនិត្យទំនិញឲ្យបានមាត់ចត់អ្វីនោះឡើយគឺគ្រាន់តែពិនិត្យមើលឯកសារបន្តិចបន្តួចរួចជាការស្រេច រីឯបញ្ហាសេវាក្រៅ គឺគេទាក់ទងគ្នាតាមប្រព័ន្ធទូរសព្ទ័ បានយ៉ាងល្អប្រសើរ។ ក្រុមឈ្មួញអ្នករកស៊ីគឺមិនអាចគេច វេសពីការទាមទារ ដោយប្រការណាមួយរបស់អស់លោកមន្ត្រីគយនៅខេត្តព្រះសីហនុបានឡើយ មានន័យថាលោកគយកំណត់យ៉ាងណាគឺត្រូវតែបានយ៉ាងនោះ គឺថៅកែទំនិញនាំចូលគ្រប់ប្រភេទមានតែអង្វរទន់ឆ្អឹង ចំពោះមន្ត្រីគយទាំងលោក ណុប សំអាន ក៏ដូចជាលោក សំ សុវណ្ណារិទ្ធ ។ ទំនិញគេចពន្ធច្រើនប្រភេទ រួមទាំងស្រាបៀរមិនត្រូវបានមន្ត្រីគយត្រួតពិនិត្យឲ្យបានល្អៗទេហើយជារឿយៗទំនិញទាំង នោះត្រូវគេខ្សឹបថា […]
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវ មេគយចល័ត នៅចំណុចផ្លូវជាតិលេខ ៧ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ អង្គុយចាំរាប់ក្បាលឡាន ក្រុមឈ្មួញតូច ធំ ដឹកជញ្ជួនបន្លែ ផ្លែឈើ និងទំនិញគ្រប់ប្រភេទ ចេញពីវៀតណាម ឲ្យចូលបង់លុយតាមការកំណត់ របៀបជិះសេះលែងដៃ
ត្បូងឃ្មុំ ៖ តាមប្រភពពីក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ជញ្ជូនបន្លែផ្លែ ឈើទំនិញចេញចូលពីប្រទេសវៀត ណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៧ បានស្នើដល់លោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយស៊ីជម្រៅជុំវិញភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយចល័តមួយកន្លែងនេះស្ថិតលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពី ក្រុមអាជីវករម្ចាស់រថយន្តដឹកទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ។ ទីតាំង គយកុងត្រូលជជុះ បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាង ឆ្វេងដៃ។មហាជនជាច្រើនដាក់ ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយគយខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬក៍ដាក់មកចាំសង្កត់ ក ឈ្មួញនិងអាជីវកររកស៊ីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់បង់ពន្ធគយប្រចាំច្រករួចរាល់ហើយឆ្លងកាត់លើកំណាត់ផ្លូវនេះត្រូវក្រុមគយចំណុចគាបយកលុយច្រើនៗបន្តទៀត ? ។ ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងបង់ឱ្យក្រុម គយនៅទីតាំងខាងលើចំនួន ៨០មុឺនទៅ១ លាន រៀល ដែលដឹកទំនិញចេញពីប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំងឡាយដែលឆ្លង ដែនពីប្រទេសវៀតណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយពួកគាត់បង់ លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក័យបត្របង់ពន្ធរដ្ឋអ្វីទាំងអស់។ ហេតុម្ដេចបានជាមានពួកក្រុមគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតនោះ មជ្ឈដ្ឋាននានាថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើវាជាគយស្របច្បាប់បញ្ជាពីថ្នាក់លើមែននោះ ? […]
លោក ទន់ ចាន់ធី មេគយចល័តតំបន់២កាន់តំណែងភ្លាមពង្រាយកូនចៅគ្រប់ច្រកល្ហកជាពិសេសតាមដងផ្លូវជាតិដើម្បីប្រមូលលុយដើម្បីស្រង់ដើម?
ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពីលោក ទន់ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួនរឺទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយ រាប់ពាន់ដុល្លារឯណោះក្នុង១ជើងៗ ហើយការបង់លុយទាំងនោះ មិនដែលមានក្រដាសស្នាម ឬចុងសន្លឹក បង្កាន់ដៃបង់ពន្ធចូលរដ្ឋអ្វីទេ។ ទោះជាយ៉ាងណាក៏ដោយរាល់ថ្ងៃនេះគេសង្កេតឃើញថាក្រុមឈ្មួញជាច្រើនអ្នកមានទាំងខ្នាតតូច និងខ្នាតធំ បាននាំគ្នាសម្រុកដឹកជញ្ជូនទំនិញផ្សេងៗដូចជាគ្រឿងដែករឿងជ័រអីវ៉ាន់ចាប់ហួយបន្លែផ្លែឈើចេញពីវៀតណាមចូលមកកម្ពុជា ដោយកិច្ចពន្ធ និងបង់ពន្ធមិនគ្រប់តាមច្រកទ្វារព្រំដែននានាទាំងថ្ងៃទាំងយប់ ដឹកគ្មានឈប់ឈរជាហេតុធ្វើឲ្យសមត្ថកិច្ចជំនាញដេកចាំទទួលផលស្រាប់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជាថ្នូមិនបង្ក្រាបទំនិញគេចពន្ធ ឬផាកពិន័យចូលរដ្ឋជាដើម។