ត្បូងឃ្មុំ ៖ តាមប្រភពពីក្រុមឈ្មួញនិងអាជីវកររកស៊ីដឹក ជញ្ជូនបន្លែផ្លែ ឈើទំនិញចេញចូលពីប្រទេសវៀត ណាមឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ ៧ បានស្នើដល់លោក ឱម យ៉ិនទៀង អង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នជំនាញពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយស៊ីជម្រៅជុំវិញភាពមិនប្រក្រតីពុករលួយរបស់ក្រុមគយចល័តមួយកន្លែងនេះស្ថិតលើផ្លូវជាតិលេខ ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពី ក្រុមអាជីវករម្ចាស់រថយន្តដឹកទំនិញឆ្លងដែនចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ។
ទីតាំង គយកុងត្រូលជជុះ បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាង ឆ្វេងដៃ។មហាជនជាច្រើនដាក់ ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយគយខេត្តឬគយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬក៍ដាក់មកចាំសង្កត់ ក ឈ្មួញនិងអាជីវកររកស៊ីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់បង់ពន្ធគយប្រចាំច្រករួចរាល់ហើយឆ្លងកាត់លើកំណាត់ផ្លូវនេះត្រូវក្រុមគយចំណុចគាបយកលុយច្រើនៗបន្តទៀត ? ។
ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងបង់ឱ្យក្រុម គយនៅទីតាំងខាងលើចំនួន ៨០មុឺនទៅ១ លាន រៀល ដែលដឹកទំនិញចេញពីប្រទេស វៀតណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំងឡាយដែលឆ្លង ដែនពីប្រទេសវៀតណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយជជុះនៅចំណុចនោះតម្រូវអោយពួកគាត់បង់ លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក័យបត្របង់ពន្ធរដ្ឋអ្វីទាំងអស់។
ហេតុម្ដេចបានជាមានពួកក្រុមគយចល័តនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតនោះ មជ្ឈដ្ឋាននានាថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើវាជាគយស្របច្បាប់បញ្ជាពីថ្នាក់លើមែននោះ ? គួរ តែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យងាយ ស្រួលអោយក្រុមឈ្មួញនិងអាជីវករក៍ដូចប្រជាពលរដ្ឋបានដឹង!។
គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿងដែលបិទផ្លាក គយ តែមិនឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិ យុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ចេញចូល ឈប់បង់ លុយជាហូរហែរនឹងយក លេស”ឯកសារត្រួតពិនិត្យពន្ធ”រថយន្ត ដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅ ជួបពួកមន្ត្រីគយប្រចាំការនៅទី នោះពោល កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ ។
ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា គយកុងត្រូលជជុះ នៅទីនោះមិន បានត្រួតពិនិត្យរាល់ទំនិញនៃការក្រុមឈ្មួញដឹកជញ្ជូនអោយបានច្បាស់លាស់អ្វីនោះទេ? ពោលយកតែ លុយពីក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវផាតិលេខ៧ តាមការកំណត់របស់ក្រុមគយជជុះនៅចំណុចនោះជាការស្រេច ។
ទំនិញដែលនាំ ចូលពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ដូចជាគ្រឿង ឧបភោគ បរិភោគបន្លែ បង្ការជាដើម
គឺក្រុមគយចំណុចនោះដឹងតែពីយកលុយ មិនបានត្រួតពិនិត្យអ្វីទាំងអស់ ការដែលមិនត្រួតពិនិត្យអោយបានត្រឹមត្រូវនោះ វាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស!។
ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបាន ថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រី កាំកុងត្រូល រីឯពួកលោកជាគយដឹង តែយក លុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលតែប៉ុណ្ណោះទេ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងស្ថាប័នមន្ត្រីជំនាញពាក់ព័ន្ធគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីក្រុមគយនៅចំណុចនោះឬទីកន្លែងនោះអោយម៉ត់ ចត់ ផង។
ហេតុនេះលោក ឱម យ៉ិន ទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់អំពើពុករលួយ
តាមដងផ្លូវ មិនចាត់វិធានការទប់ស្កាត់និងបង្ក្រាបអំពើពុករលួយ ក្រុមមន្ត្រីគយ កុងត្រូលជជុះ ដែលស្ថិត នៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត៕