បាត់ដំបង៖ តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានឲ្យដឹងថាមានទីតាំងល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែង គ្រប់គ្រងដោយ បុគ្គល មានរហ័សនាម ត្នោតជ្រុំ ទីតាំងនេះ ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយក្រុមញៀនល្បែងគៀងគរឲ្យមកជួបជុំចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាស្ងៀមស្ងាត់ មិនហ៊ានក្អកនិងធ្វើការបង្ក្រាបទីតាំង ម្ចាស់បនល្បែងខ្នាតធំមួយនេះ ប្រហែលជាមានខ្នងបង្អែករឹងមាំនឹងមានឥទ្ធិពលទៀតផង មើលទៅ ទើបហ៊ានធ្វើព្យុះធ្វើភ្លៀងតាមទំនើងចិត្តមិនខ្វល់និងច្បាប់ជាប់គុកច្រវាក់អ្វីនោះឡើយ។ ប្រភពដដែលបានបន្តទៀតថាទីតាំងបនល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ មួយកន្លែងនេះក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង កំពុងបើកដំណើរការយ៉ាងរលូន(ពោលគឺ)បើកលេងជារៀងរាល់ថ្ងៃតែម្តង តែគេមិនដែលឃើញខាងអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ចុះអនុវត្ត ឬទប់ស្កាត់ និងបង្ក្រាបតាមអនុសាសន៍របស់សម្ដេចបវរធិបតីនោះឡើយ។ ធ្វើឲ្យប្រជាពលរដ្ឋ រងការរិះគន់ចំៗថា បើមិនមានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន ក៏មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែង បៀរ អាប៉ោង និងល្បែងធួរ ខុសច្បាប់ ទ្រង់ទ្រាយធំ […]
Month: January 2025
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវប្រធានជញ្ជីងថ្លឹងរថយន្តប្រែក្លាយទៅជាជញ្ជីងថ្លឹងលុយនៅ ស្រុកសន្ទុក ផ្លូវជាតិលេខ ៦ បើកដៃឲ្យរថយន្តធំៗ ដឹកទំនិញលើសទម្ងន់ទាំងយប់ទាំងថ្ងៃតាមអំពើចិត្ត ?
កំពង់ធំ ៖ ប្រភពពីក្រុមឈ្មួញ ដឹកទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត លើផ្លូវជាតិលេខ៦ បញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានយើងដឹងថា សព្វថ្ងៃនេះប្រធានជញ្ជីងកំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួលទោះរថយន្តធំៗផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ចំណែក លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូនបែរជាធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ឈ្មួញធំៗ និងអាជីវករដែលដឹកជញ្ជូនទំនិញក៏ដូចជាកសិកម្មឆ្លងកាត់ផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តតាមបណ្ដោយផ្លូវជាតិលេខ៦ក្នុងភូមិត្រើយម្យ៉ាម ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំនោះដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថាពួកគាត់ដឹកជញ្ជូនទំនិញឬកសិផលផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ ប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ក្នុងភូមិត្រើយម្យ៉ាម នោះឡើយ។ ហេតុនេះហើយទើបមានការអំពាវនាវឲ្យលោក ងួន រតនៈអភិបាលខេត្តកំពង់ធំថ្មី ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់ប្រធានជញ្ជីងថ្លឹងរថយន្តស្រុកសន្ទុកនិងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តភូមិត្រើយម្យ៉ាមជាបន្ទាន់ ។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំបានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦ក្នុងស្រុកសន្ទុកគាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗ នៅខាងលើផងដែរ។ ជាការពិត ឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយសណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះ គ្រាន់តែតម្រូវឲ្យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងរថយន្តទាំងនោះធ្វើឲ្យខូចផ្លូវខូចស្ពាន ។ បើតាមការលើកឡើងពីប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រើយម្យ៉ាមឃុំប្រាសាទស្រុកសន្ទុកបានឲ្យដឹងថាពេលរថយន្តធំៗដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបររថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍តាមការកំណត់ដោយមិនអាចតវ៉ាបានទេ។ ប្រសិនបើឈ្មួញឬអាជីវករណាហ៊ានតវ៉ាប្រាកដជាត្រូវក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ ៦ […]
ទីតាំងបើកល្បែងដាក់ទូបាញ់ត្រីមួយកន្លែង ស្ថិតនៅភូមិដូងឃុំបឹងរាំងនៅតែពេញនិយមបើកចំហអោយមនុស្សម្នាចូលលេងយ៉ាងរលូន!!!!!
ខេត្តបាត់ដំបង ៖ តាមសេចក្តីរាយការណ៍មកថា! មានទីតាំងល្បែងស៊ីសងដាក់ទូរបាញ់ត្រីមួយកន្លែង បើកលេងល្បែងស៊ីសង ស្ថិតនៅក្នុងភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង (ឡែម)ខេត្តបាត់ដំបងកំពុងពង្វក់ ស្មារតី ក្រុមញៀនល្បែងឲ្យចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការបង្ក្រាប! ប្រហែល ម្ចាស់ទីតាំងល្បែងស៊ីសង មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង មើលទៅ ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។ ប្រភពច្បាស់ការណ៍បានឲ្យដឹងថា! ទីតាំងបើកល្បែងដាក់ទូបាញ់ត្រីស្ថិតនៅ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀងខេត្តបាត់ដំបងនៅតែបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះបង្ក្រាបឡើយ! គេសង្ស័យ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អសមត្ថភាព ក្នុងការទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសងខាងលើនេះ ផងក៏មិនដឹង .??? មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះ បុគ្គលដែលហ៊ានបើកល្បែងស៊ីសងដាក់ទូបាញ់ត្រី និងបក្សពួករបស់ខ្លួន មិនអាចបើកដំណើរការល្បែងស៊ីសងនៅលើទឹកដី ភូមិដូង ឃុំបឹងរាំង ស្រុក កំរៀងខេត្តបាត់ដំបងបានឡើយ។ […]
ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់ មន្ត្រីជំនាញចុះស្រាវជ្រាវ លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន កាន់តំណែងដុះស្លែប្រព្រឹត្តអំពើពុករលួយបើកដៃឲ្យឈ្មួញនាំទំនិញគេចពន្ធគ្រប់ប្រភេទចេញពីវៀតណាម ចូលខ្មែរយ៉ាងគំហុក
ប្រភពព័ត៌មានបានបញ្ជាក់ឲ្យដឹងថា លោក អ៊ុក គឹមកណ្ណិកា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ប្រើកូនចៅឲ្យបើកបារាស់យកលុយពីជនជាតិវៀតណាមចូល ដោយសេរី ។ គេរាយការណ៍ថា បណ្ដាជនជាតិវៀតណាមដែលចូលមកទឹកដីកម្ពុជាតាមច្រកព្រំដែនភ្នំដិន ក្នុងស្រុកគិរីវង់ខេត្តតាកែវ ជារៀងរាល់ថ្ងៃ មិនចាំបាច់មានឯកសារអ្វីសំខាន់នោះទេ គឺបង់តែលុយឲ្យពួកមន្ត្រីនគរបាលអន្តោ ប្រវេសន៍ គឺជាការស្រេច។ ជាក់ស្តែងអ្នកលក់ឆ្នោត ជន ជាតិវៀតណាមនៅតែបន្តលក់ឆ្នោត ពេញក្រុងដូនកែវខេត្តតាកែវ រាល់ថ្ងៃ បើទោះបីជាចៅហ្វាយខេត្ត ធ្លាប់បានហាមប្រាមក៏ដោយ មានន័យថា ជនជាតិវៀតណាម ចូលមកស្រុកខ្មែររាល់ថ្ងៃនេះគឺគ្រាន់តែបង់លុយឲ្យមន្ត្រីនៅច្រកព្រំដែនជាការស្រេច។ ច្រកព្រំដែនស្រុកគីរីវង់មានលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំការ។ ចៅហ្វាយខេត្តតាកែវ លោកបានចេញបញ្ជាមិនអនុញ្ញាតឲ្យមានជនជាតិវៀតណាម លក់ឆ្នោតកន្ទុយ លេខ សន្លឹកឆ្នោតផ្សងសំណាង នៅក្នុងមូលដ្ឋានខេត្តតាកែវនោះទេ។ ប៉ុន្តែជាក់ស្ដែងសព្វថ្ងៃនេះ គេនៅតែឃើញជនជាតិវៀតណាមតើលក់ឆ្នោតពេញ ទីប្រជុំជននានាក្នុងខេត្តតាកែវ ។ និយាយរួមទៅ លោកមេប៉ូលីសច្រកព្រំដែនមិនខ្លាចនរណាទាំងអស់ ប្រហែលជាលោកមានខ្នងបង្អែកធំជាង ចៅហ្វាយខេត្តឬ ក៏សំដីថ្វាយខេត្តគ្រាន់ជាសំឡេងទូរសព្ទតាមខ្យល់? ការមិនខ្លាចច្បាប់ ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោកអាងខ្នងបង្អែកធំជាង ថ្នាក់ដឹកនាំខេត្ត តាកែវ។ ដូច្នេះហើយបានជាមន្ត្រីមានសមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួងមហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់ ។ ក្រៅពីបញ្ហាការចេញ,ចូល […]