ព័ត៌មានជាតិ

រដ្ឋាភិបាលថ្មីល្មមដល់ពេលដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតវះកាត់ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1និងបក្សពួកកាន់តំណែងដុះស្លែនៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តផ្គើននឹងអនុសាសន៍រាជរដ្ឋាភិបាល

ប្រភពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីនទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ក្រុងបាងកក

(បាងកក, ថៃ)៖ បន្ទាប់ពីធ្វើដំណើរប្រមាណជា១ម៉ោង នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នាទីក្រុងបាងកក ប្រទេសថៃហើយ។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី ទទួលបានការស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈ​កម្មការ ESCAP ព្រមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ។ សូមបញ្ជាក់ថានៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ […]

ព័ត៌មានជាតិ

 រដ្ឋមន្ត្រី កែវ រតនៈ និងឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប្រមាណជាង១ពាន់នាក់។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរោង ដែលស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកស្រីឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានជួបជាមួយសិស្សានុសិស្សថ្នាក់ទី១១ […]

ព័ត៌មានសន្តិសុខសង្គម

មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។ ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។ ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។  

ព័ត៌មានជាតិ

មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។ ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។ ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។

ព័ត៌មានសន្តិសុខសង្គម

ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់​ក្នុងកា​សុីណូ​អត់​ផ្លា​យីហោ នៅ​ចំ​កណ្តាល​ក្រុង​បាវិត មិនទាន់ចាត់វិធានការបង្រ្កាប !

  ​ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុង​សង្កាត់​ព្រៃ​អង្គុ​ញ ក្រុង​បាវិត បានឲ្យដឹងថា ម្ចាស់​កាស៊ីណូ ចំណុច​ភូមិ​ ទួល​កន្តេី​យ​នៅ​ច្រក​ទ្វេភាគី​ព្រំដែន​ធ្លក បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ពី​គ្រប់ទិសទី និង​ជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូល​មកលេង​ល្បែង​បញ្ជាក់មាន់ទ្រង់ទ្រាយធំ យ៉ាង​ពពាក់ពពូន គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ​ឲ្យប្រកាសបិទល្បែង នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់​សង្កាត់​​ ព្រមទាំង សមត្ថកិច្ច​ថ្នាក់ក្រុង​បាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូ​អត់​ផ្លាក​យីហោ​​ ចំណុចភូមិ​ទួល​កន្តេី​យ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។​ ​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​ជំរុញ​ឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង និង​លោក​ប៉េង ពោធិ៍​សា អភិបាល​ស្វាយរៀង​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនជាតិ​យួន​សម្រុកចូល​លេងល្បែង​បញ្ជល់មាន់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត ភ្លូកទឹកភ្លូកដី គ្មាន​ការទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយ​រៀងឡេី​យ​។​ ​មជ្ឈដ្ឋាន​ខាងក្រៅ​.! និង​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នៅ​ភូមិ​ ទួល​កន្តេី​យ សង្កាត់​ព្រៃ​អង្គុ​ញ​​ ក្រុង​បាវិត […]

ព័ត៌មានជាតិ

រដ្ឋាភិបាល​អាណត្តិ​ទី​៧ គូរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពេីពុករលួយ ចុះ​ស្រាវជ្រាវ​ធ្វេី​ការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តូច ធំ តាមរបៀប ជិះសេះ​លែងដៃ​?

ខេត្ត​ព្រៃវែង ៖ ​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ឡេ​ី​យ​។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មាន​កិច្ចសហការ​ជាមួយ​មេ​គយ​ចល័ត​ច្រក​នេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​គ្រប់មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុម​ឈ្មួញ​សម្រុក ដឹកជញ្ជូន​ចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​គិតតែ​រឿង​ផលប្រយោជន៍​។​ បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​អាជីវករ​ក៍​ដូច​ជា​ឈ្មួញ​មកពី​បណ្តា​ខេត្ត​នានា​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​គេចពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​ ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចេញ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។​ ​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​​ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ក្រសាំង​ជ្រំ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ពួក​អាជីវករ​និង​ឈ្មួញ​ប្រឈម​រកស៊ី​និង​ការលំបាក​យ៉ាងខ្លាំង​។​ ​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់​វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​មាន​ទាំង​បារី និង​ស្ករស ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នក​បើក​ភ្លើង​ខៀវ […]

ព័ត៌មានជាតិ

រដ្ឋាភិបាល​ថ្មី ល្មម​ដល់​ពេល​ត្រួតពិនិត្យ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ អំពើពុករលួយ លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ព្រំដែន​ដូនរ័ត្ន​កាន់តំណែង​ដុះ​ស្លែ ប្រមូល​លុយ​ពី​ក្រុម​អាជីវករ តូច ធំ ដឹ​ដឹកជញ្ជូន គ្រប់​ចន្ទី ជ័រកៅស៊ូ ចេញ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ត្បូងឃ្មុំ ÷ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ តំឡូង គ្រប់​ចន្ទី ទៅ​លក់​នៅ​២​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន និង​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ដូន​រ័ត្ន ផងដែរ​។​ ​ក្រុម​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន បានឲ្យដឹងថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក នូ និច នោះដែរ​។​ ​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេលនេះ​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន ក៏​ដូចជា​ក្រុម​ឈ្មួញ និង​អាជីវកម្ម​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស និង​កសិផល​ផ្សេងៗ​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​ ​ចំណែក​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក […]

ព័ត៌មានជាតិ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​!

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​ ​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ លោក​មេបញ្ជាការរង ទទួល​ជំនាញ លោក​មេបញ្ជាការ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង ប្រធាន​អង្គភាព​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព […]