ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មាន​កិច្ចសហការ​ជាមួយ​មេ​គយ​ចល័ត​ច្រក​នេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​គ្រប់មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុម​ឈ្មួញ​សម្រុក ដឹកជញ្ជូន​ចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​គិតតែ​រឿង​ផលប្រយោជន៍​។​

បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​អាជីវករ​ក៍​ដូច​ជា​ឈ្មួញ​មកពី​បណ្តា​ខេត្ត​នានា​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​គេចពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​

​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចេញ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។​

​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​​ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ក្រសាំង​ជ្រំ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ពួក​អាជីវករ​និង​ឈ្មួញ​ប្រឈម​រកស៊ី​និង​ការលំបាក​យ៉ាងខ្លាំង​។​

​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់​វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​មាន​ទាំង​បារី និង​ស្ករស ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នក​បើក​ភ្លើង​ខៀវ បាន​ជា​ពួក​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត​។​

​ហេតុនេះហើយ​ទើប​មាន​ការជំរុញឲ្យ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្វាយរៀង ចុះ​ត្រួតពិនិត្យ​ខ្លះ​ផង នៅ​អំពេីពុករលួយ របស់​នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទា្វរ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ និង​បក្សពួក​ខ្លួន ចែក​គ្នា​ធ្វើ​មាន​ធ្វើ​បាន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ ៕

Leave a Reply

Your email address will not be published.