ព័ត៌មានជាតិ

 រដ្ឋមន្ត្រី កែវ រតនៈ និងឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប្រមាណជាង១ពាន់នាក់។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរោង ដែលស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកស្រីឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានជួបជាមួយសិស្សានុសិស្សថ្នាក់ទី១១ […]

ព័ត៌មានជាតិ

មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។ ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។ ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។

ព័ត៌មានជាតិ

រដ្ឋាភិបាល​អាណត្តិ​ទី​៧ គូរ​ដាក់​មន្ត្រី​ជំនាញ​អង្គភាព​ប្រឆាំង​អំពេីពុករលួយ ចុះ​ស្រាវជ្រាវ​ធ្វេី​ការវះកាត់ លោក មួង ដា​រ៉ា ប្រធានការិយាល័យ​គយ​ខេត្តព្រៃវែង ប្រព្រឹត្ត​អំពើ​ពុករលួយ កាន់តែខ្លាំង គាបសង្កត់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​តូច ធំ តាមរបៀប ជិះសេះ​លែងដៃ​?

ខេត្ត​ព្រៃវែង ៖ ​ប្រភព​ពី​មន្ត្រី​គយ​នៅ​ខេត្ត​ព្រៃវែង បានឲ្យដឹងថា ក្រោយពេល​ដែល​ទទួល​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​06 ខែកក្កដា ឆ្នាំ​2020 រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​លោក មួង ដា​រ៉ា ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ច្រើន​រូបភាព​ដោយ​គ្មាន​ញញើត អង្គភាព​ប្រឆាំង​អំពេីពុករលួយ​ឡេ​ី​យ​។​ ​រឿងអាស្រូវ​ពុករលួយ​របស់លោក មួង ដា​រ៉ា ប្រធាន​សាខាគយ​ខេត្ត​ព្រៃវែង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ក៏​លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សម្ងំ​ស្ងាត់ឈឹង​តែម្ដង​។​ ​បច្ចុប្បន្ន​នេះ​លោក មួង ដា​រ៉ា បើកដៃ​ឲ្យ​មេៗ​គយ​តាម​ច្រក​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ប្រមូល​លុយ​តាមរបៀប​ពុករលួយ យ៉ាង​ពេញបន្ទុក ដោយសារ​តែ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ពីក្រោយ ចាំ​ជួយ​បិទបាំង​។​ ​ទន្ទឹម​នឹង​នេះ​ករណី​លោក ហង្ស វណ្ណ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក ក៏​មាន​ការឃុបឃិត​ពី​សំណាក់​លោក មួង ដា​រ៉ា មេ​គយ​ខេត្តព្រៃវែង ទេីប​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វេី​អ្វីៗ​ស្រេច​តែ​ចិត្ត​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ ដឹកជញ្ជូន​ទំនិញ ចេញពី​ស្រុក​យួន តាម​ច្រកទ្វារ​ភាគី​ព្រំដែន​បុស​មន ឆ្លងកាត់​មុខ​ស្នាក់ការ​សាខាគយ​ខេត្តព្រៃវែង បណ្តោយ​ផ្លូវជាតិ​លេខ​១ ភូមិ​ព្រៃខ្លា […]

ព័ត៌មានជាតិ

អង្គភាព​ប្រឆាំង​អំពើពុករលួយ គូរ​ដាក់​មន្ត្រី​ជំនាញ ចុះ​ស្រាវជ្រាវ មេ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មាន​កិច្ចសហការ​ជាមួយ​មេ​គយ​ចល័ត​ច្រក​នេះ បើកដៃ​ឲ្យ​ឈ្មួញ​តូច ធំ សម្រុក​ដឹកជញ្ជូន​បន្លែ​ផ្លែឈើ​គ្រប់មុខ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ស្វាយរៀង ÷ ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្រសាំង​ជ្រំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​បញ្ជាក់​ឲ្យដឹងថា ក្រុម​ឈ្មួញ​សម្រុក ដឹកជញ្ជូន​ចេញពី​ស្រុក​យួន ដូចជា ផ្លែ​ស្រកានាគ ខ្នុរ សាវម៉ាវ ធុ​រ៉េន និង​គ្រឿង​កំប៉ុង​គ្រប់មុខ សុទ្ធតែ​បន្ទុក​ទៅ​ដោយ​សារធាតុ​គីមី រីឯ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារ​ភាគី​ព្រំដែន​ក្រសាំង​ជ្រំ មិន​បាន​ពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នោះ​ទេ​គិតតែ​រឿង​ផលប្រយោជន៍​។​ បើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ក្រុម​អាជីវករ​ក៍​ដូច​ជា​ឈ្មួញ​មកពី​បណ្តា​ខេត្ត​នានា​មិន​អាច​ដឹក​ជញ្ជូន​ទំនិញ​ផ្សេងៗ​គេចពន្ធ ចេញពី​ស្រុក​យួន ចូល​មក​ខ្មែរ តាម​ច្រករបៀង​ក្រសាំង​ជ្រំ បានទេ ហើយ​សកម្មភាព​នេះ​កំពុងតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។​ ​តាម​ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា ទំនិញ​គ្រប់​ប្រភេទ ដែល​នាំ​ចេញ​ពី​ស្រុក​យួន​ធ្វេី​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្មែរ ទល់​តែ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច ប្រចាំ​ច្រករបៀង​ក្រសាំង​ជ្រំ គឺ​ឈ្មួញ​មិន​អាច​នាំ​ចេញ​ទំនិញគេចពន្ធ​តាម​ច្រក​នេះ​បានឡើយ​។​ ​ដូច្នេះ​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង​​ទេីប​ឡេីងកាន់តំណែង ថ្មី និង​លោក ពេជ្រ វិរះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក នាយ​ប៉ុស្តិ៍​នគរបាល​ច្រកព្រំដែន​ក្រសាំង​ជ្រំ និង​ស្ថាប័ន​ពាក់​ពន្ធ​ជាច្រើន​កន្លែង​អង្គុយ​ចាំ​យក​លុយ យ៉ាង​សុខ​ស្រួល​បំផុត ធ្វេី​ឲ្យ​ពួក​អាជីវករ​និង​ឈ្មួញ​ប្រឈម​រកស៊ី​និង​ការលំបាក​យ៉ាងខ្លាំង​។​ ​តាម​ការបញ្ជាក់​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ពេលយប់​វេលា​រំលង​អាធ្រា​ត្រ​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ទំនិញ​គេច​ពន្ធ​មាន​ទាំង​បារី និង​ស្ករស ផងដែរ ចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង​ក្រសាំង​ជ្រំ យ៉ាង​ពេញបន្ទុក សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​នេះ ជា​អ្នក​បើក​ភ្លើង​ខៀវ […]

ព័ត៌មានជាតិ

រដ្ឋាភិបាល​ថ្មី ល្មម​ដល់​ពេល​ត្រួតពិនិត្យ​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ អំពើពុករលួយ លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វេភាគី​ព្រំដែន​ដូនរ័ត្ន​កាន់តំណែង​ដុះ​ស្លែ ប្រមូល​លុយ​ពី​ក្រុម​អាជីវករ តូច ធំ ដឹ​ដឹកជញ្ជូន គ្រប់​ចន្ទី ជ័រកៅស៊ូ ចេញ​ទៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ ?

ត្បូងឃ្មុំ ÷ បើ​តាម​ការ​បង្ហើប​ពី​ក្រុម​ឈ្មួញ​ដឹក​ជ័រកៅស៊ូ តំឡូង គ្រប់​ចន្ទី ទៅ​លក់​នៅ​២​ស្រុក​យួន នឹង​អាជីវករ​ដឹកទំនិញ​ចេញពី​ស្រុក​យួន​ចូល​ខ្មែរ បានបញ្ជាក់​ថា លោក នូ និច នាយ​ប៉ុស្តិ៍​ច្រក​ដូន​រ័ត្ន អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​រលូន គឺ​ដោយសារ​មាន​ការរួម​ដៃ​ពី​សំណាក់​ប្រធាន​ស្នាក់ការ​ច្រក​ដូនរ័ត្ន និង​ពី​សំណាក់​ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​ដូន​រ័ត្ន ផងដែរ​។​ ​ក្រុម​ឈ្មួញ និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន តាម​ច្រក​ដូន​រ័ត្ន បានឲ្យដឹងថា បើ​ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​គយ​ត្រឹមត្រូវ​ក៏​ចៀស​មិន​ផុត​ពី​បង់លុយ​លើ​តុ​ក្រោម​តុ​តាម​ការកំណត់​របស់​លោក នូ និច នោះដែរ​។​ ​តាម​ប្រភព​ពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ដូនរ័ត្ន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា មកដល់​ពេលនេះ​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន នៅតែ​ប្រើ​តួនាទី និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​ ​ក្រុម​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ដូនរ័ត្ន ក៏​ដូចជា​ក្រុម​ឈ្មួញ និង​អាជីវកម្ម​នាំចេញ​ជ័រកៅស៊ូ​ស្អុយ អុស និង​កសិផល​ផ្សេងៗ​តាម​ច្រក​ដូន​រ័ត្ន គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក នូ និច នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ដូន​រ័ត្ន ដែល​មាន​ខ្នងបង្អែក​រឹងមាំ​។​ ​ចំណែក​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ទុកឲ្យ​លោក […]

ព័ត៌មានជាតិ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​!

(​ភ្នំពេញ​)៖ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កង​យោពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៤ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​បើក​កិច្ចប្រជុំ​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ចុងក្រោយ ត្រៀម​បំពេញបេសកកម្ម ការពារ​សន្តិសុខ សុវត្ថិភាព រក្សា​សណ្តាប់ធ្នាប់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ដែល​នឹង​ខិត​ជិត​មក​ដល់​នាពេលខាងមុខ​។ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក​មេបញ្ជាការរង នាយ​-​នាយសេនាធិការ​រង ប្រធាន​មន្ទីរ នាយ​ការិយាល័យ​ជំនាញ លោក​មេបញ្ជាការ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ និង​លោក​មេបញ្ជាការ​វរ​សេនា​តូច ព្រមទាំង នាយ​អាវុធហត្ថ​ពាក់ព័ន្ធ​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​ ​ថ្លែង​ក្នុង​កិច្ចប្រជុំ​នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មានប្រសាសន៍​ណែនាំ​ដល់ លោក​មេបញ្ជាការរង ទទួល​ជំនាញ លោក​មេបញ្ជាការ តាម​បណ្ដា​ខណ្ឌ​ទាំង​១៤ និង ប្រធាន​អង្គភាព​ចំណុះ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ត្រូវតែ​ធានា​ឲ្យបាន​ដាច់ខាត ទាំង​មធ្យោបាយ សម្ភារ​គ្រឿង​បំពាក់ និង កម្លាំង​ប្រតិបត្តិការ ដើម្បី​សម្រេចបាន​នូវ​កាតព្វកិច្ច​ចូលរួម ការពារ​សន្តិសុខ សុវត្ថិភាព […]

ព័ត៌មានជាតិ

ល្មម​ដល់​ពេល​រដ្ឋាភិបាល​ថ្មី​អាណត្តិ​ទី​7 ដាក់​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ធ្វើការ​វះកាត់ ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ភូមិ​ពោធិ៍​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង ខេត្ត​កំពង់ស្ពឺ​ប្រែ​ក្លាយទៅជា​ជញ្ជីង​ថ្លឹង​លុយ​ទាំង​យប់​ទាំង​ថ្ងៃ តាមរបៀប​ជិះសេះ​លែង​ដៃ !

​កំពង់ស្ពឺ ÷ ប្រភព​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ ក៏ដូចជា​ផល​កសិកម្ម​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51​ភូមិ​ពោធិ៍ ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ទោះប្បី​ពួកគេ​ផ្ទុក​លើស​ទម្ងន់ឬ​មិន​លើស​ទម្ងន់​យ៉ាងណា​ក៏ដោយ ក៏​ត្រូវតែ​បង់​លុយ​តាម​ការកំណត់​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ផងដែរ​។​ ​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អះអាងថា ពួកគាត់​ដឹកជញ្ជូន​ទំនិញ​ឬ​កសិផល​ផ្សេងៗ ដោយ​គោរព​តាម​ច្បាប់​កំណត់​ក៏​នៅតែ​ចៀស​មិន​ផុត​ពី​បង់លុយ​ក្រោម​តុ លើ​តុ ឲ្យ​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង​ខេត្ត​កំពង់ស្ពឺ នោះដែរ​។​ ​ហេតុនេះហើយ​ទើប​មានការ អំពាវនាវ​ឲ្យ​លោក វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ ក៏ដូចជា​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង និង​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ជាបន្ទាន់​។​ ​ប្រភព​ពី​មន្ត្រី​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា ការ​ដែល​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ក្នុង​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង គាប​យក​លុយ​ពី​ឈ្មួញ​និង​អាជីវករ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ធំៗ​នៅ​ខាងលើ​ផងដែរ​។​ ​ជា​ការពិត​ឈ្មួញ​មួយចំនួន​បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ រថយន្ត​សណ្ដោង​កន្ទុយ សណ្ដោង​រ៉ឺម៉ក​ផ្ទុកទំនិញ​លើស​ទម្ងន់ បើកបរ​ឆ្លងកាត់​មុខ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​51 ដោយ​គ្មាន​ការព្រួយបារម្ភ ផ្ទុយ​ទៅ​វិញ​មន្ត្រី​ទាំង​នោះ​គ្រាន់តែ​តម្រូវឲ្យ​ម្ចាស់​រថយន្ត ដឹកជញ្ជូន​ទំនិញ​លើស​ទម្ងន់​បង់លុយ​តាម​ការកំណត់ គឺជា​ការ​ស្រេច​ដោយ​មិន​ខ្វល់​ពី​រឿង​រថយន្ត​ទាំងនោះ ធ្វើឲ្យ​ខូចផ្លូវ ខូច​ស្ពាន​នោះទេ​។​ ​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ពោធិ៍​ឃុំ​ដំណាក់​រាំង ស្រុក​ឧដ្ដុង បានឲ្យដឹងថា ពេល​រថយន្ត​ធំៗ​ដឹក​ទំនិញ​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​មុខ​ស្ថានីយ៍ គឺ​តែងតែ​ឃើញ​ព្រូ​រថយន្ត​ឬ​អ្នកបើកបរ​រថយន្តរ​ត់យ៉ាង​ប្រសេចប្រសាច​ទៅ​បង់លុយ​ឲ្យ​ប្រធាន​ជញ្ជីង​នឹង​ក្រុម​មន្ត្រី​ប្រចាំ​ស្ថានីយ៍​តាម​ការកំណត់ ដោយ​មិន​អាច​តវ៉ា​បានទេ​។​ […]

ព័ត៌មានជាតិ

រដ្ឋាភិបាល​ថ្មី ល្មម​ដល់​ពេល​ដាក់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឲ្យ​ស៊ីជម្រៅ ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​កាន់តំណែង​ដុះ​ស្លែ​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​

កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោង​ក៍ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​1​ភូមិ​កំពង់​ពោធិ៍ បានដែរ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើយ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។​ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក […]

ព័ត៌មានជាតិ

 លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដល់កងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនទាំងអស់ ក្រោយផ្សព្វផ្សាយផែនការរួច លោកអធិការនគរបាលស្រុក បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្ត្រស្រុកសំពៅលូន ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណខ័ន្ធ ក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ឯក ដួង វុទ្ធី នាយរងផ្នែកប្រឆាំងគ្រឿងញៀន

  ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងគណៈស្នងការ បានដឹកនាំកងកម្លាំងនគរបាល ចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ឯក ដួង វុទ្ធី នាយរងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង០៨និង០០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយពី បានទៅទំនាក់ទំនងការងារជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីខ្ចីជញ្ជីងថ្លឹងគ្រឿងញៀន លុះត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចផ្លូវខ្វែងបុរីភូស៊ីណូបណ្តាលអោយស្លាប់នៅនឹងកន្លែងរ   ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ លោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការនគរបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល សម្តែងនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក ដួង វុទ្ធី ដែលបាត់បង់ស្វាមី ឪពុក បងប្អូន ពូអ៊ុ និងជាមន្ត្រីនគរបាលជាតិ ដ៏ល្អមួយរូប ដែលកន្លងមករូបលោក បានពលីកម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ […]