ព័ត៌មានជាតិ

 រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ លោក ឡុង ឌីម៉ង់ បានថ្លែងថា លោក គួច ចំរើន បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យរៀបចំផ្ទះសម្បែងឲ្យបានស្អាត ហើយនៅគ្រប់បណ្ដាមន្ទីរអង្គភាព បណ្ដាគ្រប់ទីវត្តអារាមសាលារៀន រោងចក្រ សហគ្រាសទូទាំងខេត្តព្រះសីហនុ ត្រូវរៀបចំសោភណ្ឌភាព និងរៀបចំសង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនដើម្បីសោភណ្ឌភាព និងចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣-១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខនេះ។ លោកអភិបាលរងគូសបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុឆ្នាំនេះ បានរៀបចំសង្ក្រាន្តធំៗចំនួន៣ទីតាំង និងតាមគោលដៅទេសចរណ៍ចំនួន៣ទីតាំងបន្ថែមទៀត ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភាពអធិកអធម្មបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះរួមមាន៖ *ទី១៖ នៅទីលានតេជោ (តំបន់ពយមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤ *ទី២៖ នៅឆ្នេរពោចជំទាម៉ៅ (ជិតដើមឈើចាំស្នេហ៍) ក្នុងស្រុកព្រៃនប់ *ទី៣៖ នៅតំបន់ទេសចរណ៍ […]

ព័ត៌មានជាតិ

 ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ÷ ខេត្តប៉ៃលិន៖នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។ យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ នាពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតលើបរិយាកាស ស្របតាមយុទ្ធសាស្រ្តចក្រកាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើមុំ៣សំខាន់ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្រសួងបរិស្ថានបានស្នើសុំឱ្យមានការចូលរួមអនុវត្តតាមសារាចរ ០១ របស់រាជរដ្ឋាភិបាល […]

ព័ត៌មានជាតិ

មហាជន​សង្ស័យ អតីត​រោងចក្រ​អំ​ពែ នៅ​ក្រុង​តាខ្មៅ កំពុង ផលិត​បារី​ក្លែងក្លាយ​(​ខុសច្បាប់​) នាំ​ឱ្យ​បង្ករ​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​!

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា អតីត​រោងចក្រ​អំ​ពែ សង្ស័យ​កំពុង​សម្ងំ​ផលិត​បារី​ក្លែងក្លាយ​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​របស់​លោក យី វណ្ណដា ជា​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយហេតុ​ថា ទីតាំង​អតីត​រោងចក្រ​អំពែ​មួយ​នេះ មហាជន​សង្កេតឃើញថា មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ខ្នាត​ធំ ចេញចូល និង​បាន​សាយភាយ​នូវ​ក្លិន​ថ្នាំជក់​(​បារី​) ដែល​មហាជន​វាយតម្លៃ​បាន​ថា ប្រហែលជា​មាន​ឈ្មួញ​ខិលខូច កំពុង​សម្ងំ​លួចលាក់​កែច្នៃ​ផលិត​បារី ក្លែងក្លាយ បន្លំ​ម៉ាក​យីហោ ឬ​ដើម្បី​គេចវេស​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​ ​សូមបញ្ជាក់​ថា ទីតាំង​សង្ស័យ​ផលិត​បារី​ខាងលើនេះ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អតីត​រោងចក្រ​អំ​ពែ​។​ ​មហាជន​សូម​ណូម​ពដល់​អាជ្ញាធរ​ពាក់ព័​ន្ធ (​លោក ហួត វណ្ណ​ថូ ប្រធាន​មន្ទីរ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កណ្តាល​, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ “​គ​.​ប​.​ផ​.​ក​” ជាពិសេស​លោក​ជំទាវ ចម និម្មល ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ “​គ​.​ជ​.​ក​.​ប​”) នឹង​មាន​វិធានការ ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ចំពោះ​រោងចក្រ​បារី សង្ស័យ​ខុសច្បាប់​ខាងលើ​នេះ​ផង ដើម្បី​ធានា​និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​ផលិត​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ […]

ព័ត៌មានសន្តិសុខសង្គម

មហាជនសង្ស័យ អតីតរោងចក្រអំពែ នៅក្រុងតាខ្មៅ កំពុង ផលិតបារីក្លែងក្លាយ(ខុសច្បាប់) នាំឱ្យបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ និងបាត់បង់ចំណូលពន្ធរដ្ឋ!

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា អតីតរោងចក្រអំពែ សង្ស័យកំពុងសម្ងំផលិតបារីក្លែងក្លាយដោយខុសច្បាប់ ក្នុងទឹកដីរបស់លោក យី វណ្ណដា ជាអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយហេតុថា ទីតាំងអតីតរោងចក្រអំពែមួយនេះ មហាជនសង្កេតឃើញថា មានរថយន្តដឹកជញ្ជូនទំនិញខ្នាតធំ ចេញចូល និងបានសាយភាយនូវក្លិនថ្នាំជក់(បារី) ដែលមហាជនវាយតម្លៃបានថា ប្រហែលជាមានឈ្មួញខិលខូច កំពុងសម្ងំលួចលាក់កែច្នៃផលិតបារី ក្លែងក្លាយ បន្លំម៉ាកយីហោ ឬដើម្បីគេចវេសពីការបង់ពន្ធជូនរដ្ឋ។ សូមបញ្ជាក់ថា ទីតាំងសង្ស័យផលិតបារីខាងលើនេះស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល អតីតរោងចក្រអំពែ។ មហាជនសូមណូមពដល់អាជ្ញាធរពាក់ព័ន្ធ (លោក ហួត វណ្ណថូ ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ “គ.ប.ផ.ក” ជាពិសេសលោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប”) នឹងមានវិធានការ ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យចំពោះរោងចក្របារី សង្ស័យខុសច្បាប់ខាងលើនេះផង ដើម្បីធានានិងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះផលិតដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

ភ្នំពេញ:ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤  នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥នេះ ប្រារព្វធ្វើឡើងនៅវិមានព្រឹទ្ធសភា, ។

ព័ត៌មានសន្តិសុខសង្គម

លោក​ ថេរ សុរិទ្ធិយ៉ា​នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេស​ន៍ច្រកអូរស្មាច់និ​ងបក្ខពួកឃុប​ឃិត​ជាប្រព៍ន្ធប្រើ​អំណាចរ​បស់​ខ្លួនប្រព្រឹ​ត្តអំពើពុករលួយ​ពេញទំ​ហឹងគ្មានញញើតអ្វីទាំងអស់

ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ បានឲ្យដឹងថា ដោយសារអាងមាន ខ្នងបង្អែករឹងមាំនៅ ក្នុងក្រសួងម ហាផ្ទៃនិងក្នុងអគ្គនាយកដ្ឋានអន្តោយប្រវេសន៍ ទើបលោក ថេរ សុរិទ្ធិយ៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរ បស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកអូរស្មាច់ ត្រូវ បាន លាតត្រដាងជាបន្តបន្តាប់ក៏ដោយក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបមកដល់ពេលនេះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ នៅតែប្រើតួ នាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគ្មានញញើតអ្វីទាំងអស់ទោះបីប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោយប្រវេសន៍ បានរក្សាភាពស្ងៀម ស្ងាត់ក្នុងខណៈដែល លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ទោះជាយ៉ាង ណារឿងអាស្រូវពុករ […]

ព័ត៌មានសន្តិសុខសង្គម

មេគយច្រកដា ហៅច្រកដូង៧ដើម លោក យឹម វណ្ណៈ អាងអំណាចប្រព្រឹត្តអំឹពើពុករលួយ

ប្រភពពីមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ កំពុងក្លាយទៅជាបង្អែករឹងមាំរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហើយទុកឲ្យលោក យឹម វណ្ណៈ សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ប្រព្រឹត្តអំពើពុករលួយយ៉ាងល្បីល្បាញច្រើនឆ្នាំមកហើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី្កក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ជារឿងមិនអាចបិទបាំងបានទេ។ ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយទើបលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា នៅតែហ៊ានប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់​ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។ ប្រភពខ្លះបានលើកឡើងថា​ លោក […]

ព័ត៌មានសន្តិសុខសង្គម

លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបប្រព្រឹត្តអំពេីពុករលួយតាមអំពេីចិត្តលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​រក្សាភាពស្ងៀមស្ងាត់

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប នៅតែសហការគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតឡើយព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង។ ជាងនេះទៅទៀតលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប តែងប្រើឈ្មួញលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងត្រជាក់ចិត្តច្រើនឆ្នាំមកហើយ។ បើតាមការបង្កើបពីមន្ត្រីគយក្នុងខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួនមកស្តុកទុកហើយលក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប។ ចំណែកមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ជាក់ស្តែងលោក […]

ព័ត៌មានជាតិ

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕

ព័ត៌មានជាតិ ព័ត៌មានស៊ើបអង្កេត

ក្រុម​អ្នក​ញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បើក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​របស់​លោកសិ​ទ្ឋ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹ្គ​គ្រេង អនាធិបតេយ្យ​ក្នុង​ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​មូលដ្ឋាន​មិន​ហ៊ាន​បង្ក្រាប !

ខេត្ត​កណ្ដាល ៖ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា មាន​ក្រុម​អ្នកញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​បាននិង​កំពុងបេីក​លេង​តាម​ប្រពន្ឋ័​អន​ឡាញ​(online)​ខុស​ច្បាប់​របស់​លោកសិ​ទ្ឋ​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​យ៉ាង​គគ្រឹកគគ្រេង អនាធិបតេយ្យ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ​ភូមិ​កំពង់​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដា​ក ។ ​ចំណែក​លោក​មេ​ប៉ុស្ដិ៍​កំពង់​សំណាញ់ លោក យី វណ្ណដា អធិការ​នគ​បាល​ក្រុង​តាខ្មៅ លោក ឈឿន សុ​ចិត្ត ស្នងការ​នគ​បាល​ខេត្ត​កណ្ដាល លោក សម តុលា មេ​បញ្ជារ​ការ​កងរាជអាវុធហត្ថ​ខេត្ត​កណ្ដាល និង​លោក គង់ សោ​ភ​ណ្ឌ័ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល​លោក​អភិបាល​នៃ​គណ​:​អភិបាលក្រុ​តាខ្មៅ​ហាក់ដូចជា​បណ្ដែតបណ្ដោ​យ​ខ្លាំង​មែនទែន ចំពោះ​ទីតាំង​បន​ល្បែងស៊ីសង​ខុស​ច្បាប់​ដែរ​កំពុងតែ​ដំណើរការ​យ៉ាង​រលូន​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​។​ ​ជាក់ស្ដែង​បន​ល្បែងស៊ីសង​ដែល​កំពុងតែ​ប្រមូលផ្ដុំ​គ្នា​លេង​នេះ​ស្ថិតនៅ​ក្នុង​ភូមិសាស្ដ្រ​ភូមិ​កំពុង​សំណាញ់​សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ​ខេត្ត​កណ្ដាល​ដោយ​ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ប្រផ្ដុំ​គ្នា​លេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តាម​ប្រពន្ឋ័​អន​ឡាញ​យ៉ាង​គគ្រឹកគគ្រេង​អនាធិ​បតេ​យ្យ​ដោយ​គ្មាន​ការបង្ក្រាប​បន្ដិច​សោះឡើយ​ពី​សំណាក់​លោក​អជ្ញាធរ​និង​សមត្ថកិច្ច​ពាក់​ព​ន្ឋ័ក្នុង​មូលដ្ឋាន​។ ​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​មហាជន​បាន​បន្ដទៀតថា ទីតាំង​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ប្រមូលផ្ដុំ​គ្នា​លេង​ជា​ហូរហែ​មិន​ថា​សៅរ អាទិត្យ​ពោលគឺ​៧​ថ្ងៃ​ក្នុង​១​សប្ដាហ៍​ចាប់ផ្ដើម​ពី​ម៉ោង​៧​ព្រឹក​រហូត​ភ្លឺ​ដោយ​រលូន ។ ​ប្រជាពលរដ្ឋ​និង​មហាជន​ក៏​សម្ដែង​នូវ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រមូលផ្ដុំ​គ្នា​លេង​ល្បែង​ភ្នាល់​ដាក់​លុយ​តាម​ប្រពន្ឋ័​អន​ឡាញ​ខាងលើ ព្រោះ​ជា​ហេតុ​នាំឲ្យ​កើតមាន​បទល្មើស​កើតឡើង​ជាមិ​ន​ខាន ដោយសារ​តែ​ចាញ់ល្បែង​អស់​ទ្រព្យសម្បត្តិ ។​ ​ករណី​បន​ល្បែងស៊ីសង​ខាងលើ​នេះ​ដែរ ប្រជាពលរដ្ឋ​និង​មហាជន​ស្នើសុំ​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​សន្ដិ​បណ្ឌិត​ស សុខា​ឧបនាយក​រដ្ឋ និង​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​មេត្តាជួយ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​ទៅ​លើ​ទីតាំង​បន​ល្បែងស៊ីសង​តាម​ប្រព័ន្ឋ​ន័យអន​ឡាញ​ខាងលើ​នេះ​ផង ដើម្បី​ស្របតាម​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​របស់​រាជរដ្ឋាភិបាល​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ ៕ ​