ព័ត៌មានជាតិ

មហាជន​សង្ស័យ អតីត​រោងចក្រ​អំ​ពែ នៅ​ក្រុង​តាខ្មៅ កំពុង ផលិត​បារី​ក្លែងក្លាយ​(​ខុសច្បាប់​) នាំ​ឱ្យ​បង្ករ​គ្រោះ​ថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​អ្នកប្រើប្រាស់ និង​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​!

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បានឱ្យដឹងថា អតីត​រោងចក្រ​អំ​ពែ សង្ស័យ​កំពុង​សម្ងំ​ផលិត​បារី​ក្លែងក្លាយ​ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​របស់​លោក យី វណ្ណដា ជា​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ដោយហេតុ​ថា ទីតាំង​អតីត​រោងចក្រ​អំពែ​មួយ​នេះ មហាជន​សង្កេតឃើញថា មាន​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​ខ្នាត​ធំ ចេញចូល និង​បាន​សាយភាយ​នូវ​ក្លិន​ថ្នាំជក់​(​បារី​) ដែល​មហាជន​វាយតម្លៃ​បាន​ថា ប្រហែលជា​មាន​ឈ្មួញ​ខិលខូច កំពុង​សម្ងំ​លួចលាក់​កែច្នៃ​ផលិត​បារី ក្លែងក្លាយ បន្លំ​ម៉ាក​យីហោ ឬ​ដើម្បី​គេចវេស​ពី​ការបង់ពន្ធ​ជូន​រដ្ឋ​។​

​សូមបញ្ជាក់​ថា ទីតាំង​សង្ស័យ​ផលិត​បារី​ខាងលើនេះ​ស្ថិត​នៅក្នុង​ភូមិសាស្ដ្រ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល អតីត​រោងចក្រ​អំ​ពែ​។​

​មហាជន​សូម​ណូម​ពដល់​អាជ្ញាធរ​ពាក់ព័​ន្ធ (​លោក ហួត វណ្ណ​ថូ ប្រធាន​មន្ទីរ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត​កណ្តាល​, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​, នាយ​ឧត្តមសេនីយ៍ មៀច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ “​គ​.​ប​.​ផ​.​ក​” ជាពិសេស​លោក​ជំទាវ ចម និម្មល ប្រធាន​គណៈកម្មាធិការ​ជាតិ​ការពារ​អ្នកប្រើប្រាស់ “​គ​.​ជ​.​ក​.​ប​”) នឹង​មាន​វិធានការ ចាត់​មន្ត្រី​ក្រោម​ឱវាទ ចុះ​ត្រួតពិនិត្យ​ចំពោះ​រោងចក្រ​បារី សង្ស័យ​ខុសច្បាប់​ខាងលើ​នេះ​ផង ដើម្បី​ធានា​និង​បង្ក្រាប​ឱ្យបាន​ទាន់​ពេលវេលា ចំពោះ​ផលិត​ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់ ដល់​សុខភាព និង​សុវត្ថិភាព​សង្គម​។​

Leave a Reply

Your email address will not be published.