ព័ត៌មានជាតិ

លោក នូ ស៊ីថា អតីត​មេ​គយ​ខេត្ត​បន្ទាយមានជ័យ​ដល់​អាយុ​ចូល​និវត្តន៍​ទើប​រត់ការ​ពន្យារកំណើត​រួច​ត្រូវបាន​តែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុធា​រ៉ា​ភ្លាម​ដាក់ពង្រាយ​កូនចៅ​គ្រប់​ច្រកល្ហក​ទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​?

ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធាន​សាខាគយ​និង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ បាន​មក​កាន់​តំណែង​ថ្មី​ជា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ជំនួស លោក កើត សុធា​រ៉ា ខណៈ​គាត់​ឡើងកាន់តំណែង​ជា​អគ្គនាយករង អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ។ ក្នុង​តំណែង​ថ្មី សង្ឃឹមថា ជា​សេនាធិការ​ដ៏​សំខាន់​របស់ អគ្គនាយក​គយ​និង​រដ្ឋាករ​កម្ពុជា ក្នុង​ការប្រមូល​ពន្ធ​ជូន​រដ្ឋ​…! ។​ ​ក៏​ប៉ុន្តែ​បន្ទាប់ពី​បាន​ឡើងកាន់​តំណែង​ថ្មី​ភ្លាម​លោក​បាន​ដាក់ពង្រាយ​មន្ត្រី​គយ​ចល័ត​គ្រប់​ច្រកល្ហក​រួមទាំង​តាម​ផ្លូវ​ជាតិ​ផង​ដែរ​ដើម្បី​ទប់ស្កាត់​អំពើ​រត់ពន្ធ​។ ប៉ុន្តែ​ប្រភព​ពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ពី​ប្រទេស​ជិតខាង​ចូល​មក​កាន់​រាជធានី​ភ្នំពេញ​បាន​ប្រាប់ថា តាំង​ពី​លោក នូ ស៊ីថា ឡើងកាន់​តំណែង​ភ្លាម​តម្រូវអោយ​មាន​រាប់​ក្បាល​ឡាន​បង់លុយ​ច្រើនៗ​ដោយ​លើក​ហេតុផល​ថា​ដើម្បី​រក​ចំណូល​ចូល​ជាតិ តែ​ធាតុពិត​កំពុងតែ​ឆ្លៀត​ស្រង់ដើម​វិញ​ច្រើន​ជាង​រក​ចំណូល​ចូល​ជាតិ​។​ ​ថ្មីៗ​នេះ​បើ​តាម​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​គយ បើ​សង្ឃឹម​ទៅលើ​សា​ម៉ី​ស្ថាប័ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋ​ករ​កម្ពុជា​នោះ គេ​មិន​សង្ឃឹម​ទេ មានតែ​អង្គភាព ACU ប៉ុណ្ណោះ​ដែល​អាច​រកឃើញ​នូវ​ភាព​ស្អុយរលួយ​របស់លោក នូ ស៊ីថា ជា​អតីត​ជា​ប្រធាន​សាខាគយ និង​រដ្ឋ​ខេត្តបន្ទាយមានជ័យ ដែល​បាន​លេបថ្នាំ​ពន្យា​កំណើតរ​ហូត​បាន​ឡើងកាន់ដំណែង​ជា​ប្រធាន​នាយកដ្ឋាន​គយ​ចល័ត​ដែល​ល្បី​ពី​ខេត្ត​បន្ទាយមានជ័យ​ពី​រឿង​ពុករលួយ​ថា​មិន​ធម្មតា​នោះ ! ​មិនតែប៉ុណ្ណោះ​ភាពល្បីល្បាញ របស់លោក នូ ស៊ីថា មិន​ត្រឹមតែ​ល្បី​ថា​ជា​នាយគយ​ពូកែរ​ចាប់​ជម្រឹត​គោះ​ឈ្មួញ ប្រជាពលរដ្ឋ​រកស៊ី​កំប៉ិកកំប៉ុក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ល្បី​ថា​ជា​ជន​ពូកែ​សូកប៉ាន់ អែបអប​ថ្នាក់លើ […]

ព័ត៌មានជាតិ

កាស៊ីណូ​នៅ​ច្រកព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច បើក​ឲ្យ​ប្រជាជន​ខ្មែរ និង​វៀតណាម​ចូល​លេង​ដោយ​សេរី​

​ប្រភព​ពី​សមត្ថកិច្ច​នានា​បានឲ្យដឹងថា ល្បែងស៊ីសង​ខុសច្បាប់​ក្នុង​កាស៊ីណូ​មួយ​កន្លែង​ស្ថិត នៅ​ច្រក​ព្រំដែន​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង កំពុង​ដំណើរ ការ​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល លេង​ដោយ​សេរី​។ នៅ​ក្នុង​កាស៊ីណូ មាន​ល្បែង​សុីសង​គ្រប់​ប្រភេទ ដូចជា​ជល់​មាន់​,​បៀ​រ​,​អាប៉ោង​និង​យូគី​ដែល គេ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម​ចូល​លេង​យ៉ាង​ពពាក់ពពូន​និង​អនាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​។ អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន មិន​ខ្វល់​ចំពោះ​បញ្ហា​នេះ​ទេ គឺ​ចាំ​ទៅ​យក​លុយ​ពី​ជនជាតិ​វៀតណាម​ឆ្លងដែន​តែប៉ុណ្ណោះ​។​ ​ប្រភព​ពលរដ្ឋ​ខ្សិប​ថា មក​ទាល់​ពេលនេះ​មិនទាន់​ឃើញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​,​ស្រុក​ព្រះស្តេច ឬ​ខេត្ត ព្រៃវែង ពិសេស លោក​ឆោម ប៊ុន​ឆន​ស្នងការ​នគរបាល​ខេត្ត​ចុះ​មក​ត្រួតពិនិត្យ​នោះ​ទេ​។ ផ្ទុយទៅវិញ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្រុក​ព្រះស្តេច និង​ខេត្ត​ព្រៃវែង​ហាក់ដូច ជា ធ្វើ​មិនដឹងមិនឮ​ចំពោះ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​មើលឃើញថា អាជ្ញាធរខេត្ត ជាពិសេស​សមត្ថកិច្ច ហាក់ដូចជា​ធ្វើ​មិនដឹងមិនឮ ជាមួយ​នឹង​ការទទួល​បាន​ផលប្រយោជន៍​ឬ​លាប​សក្ការៈ ណាមួយ​ពី​ម្ចាស់​កាស៊ីណូ​មួយ​កន្លែង​នេះ​។ យ៉ាង​ដូច្នេះ​ហើយ​បានជា​កាស៊ីណូ​១​កន្លែង​នេះ​ដំណើរការ រយៈពេល​ជា​យូរ​មក ហើយ​ដោយ​គ្មាន​សមត្ថកិច្ច​ណា ត្រួតពិនិត្យ​ឡើយ​។​ ​គួរ​រំលឹក​ផង​ថា ស​.​ជ​.​ណ ចេញ​ដោយ​ទីស្តីការ​គណៈ​រដ្ឋ មន្ត្រី អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ ឲ្យ​បើកម​ជ្ឈ​មណ្ឌល​កំសាន្ត​កា​សុីណូ ហើយ​រាល់​ល្បែង​សុីសង គឺ​ហាម​ដាច់ ខាត គ្មាន​ទីតាំង​ល្បែង​សុីសង​ភ្នាល់ ជល់​មាន់ ឬ​បក្សី​កីឡា​នោះទេ ម្យ៉ាងទៀត​ភ្ញៀវ​ជា​ពលរដ្ឋ​ខ្មែរ មិន​ត្រូវបាន​អនុញ្ញាត​ចូល​លេង​ល្បែង​សុីសង នៅក្នុង​កា​សុីណូ​នោះឡើយ​។ […]

ព័ត៌មានជាតិ

ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​និង​បក្សពួក​កាន់តំណែង​ដុះ​ស្លែ​ផ្លូវជាតិ​លេខ​1​នៅ​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អ្វី​ទាំងអស់​មាន​ការ​បើកភ្លើង​ខៀវ​ពី​ប្រធាន​សាធារណការ​ខេត្ត​កណ្ដាល​លោក ម៉ឹង​យូ​ឡេង​

កណ្តាល ÷ តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល ឲ្យដឹងទៀតថា ទោះបី​ក្រុម​ឈ្មួញ​តូច ធំ​ដឹក​ទំនិញ​បន្ទុក លើស​ទម្ងន់​ហូរហៀរ​សំពីងសំពោង​ក៍ដោយ នៅតែ​អាច​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ផ្លូវជាតិ​លេខ​1​ភូមិ​កំពង់​ពោធិ៍ បានដែរ រីឯ​ប្រធាន​ជញ្ជីង​ថ្លឹង​រថយន្ត មន្ត្រី​ជញ្ជីង​និង​បក្សពួក ដែល​ប្រចាំការ​ចំណុច ឃុំ​កំពង់​ភ្នំ ស្រុក​លេីក​ដែក គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​មាន​ការទប់ស្កាត់​ឡើយ​។​ ​លោក ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ទើប​ឡើង​កាន់តំណែង​ថ្មីៗ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់ លោក​ម៉ឹង យូ​ឡេង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។​ ​ហេតុនេះហើយ​ទើប លោក អូន រស្មី ប្រធាន​ស្ថានីយ៍​ជញ្ជីង​ហ៊ាន​ឲ្យ​បក្សពួក​មន្ត្រី​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1​ចំណុច​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្ត​កណ្ដាល ប្រមូល​លុយ​តាមរបៀប​ពុករលួយ អាង​ខ្នងបង្អែក​គ្រា​ក់នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ចាំ​ជួយ​បិទបាំង​រឿង​អាស្រូវ​។​ ​ថ្មី​នេះៗ​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ​1 បន្ទុក​មិន​លើស​ទម្ងន់​ឬ​លើស​ទម្ងន់​ក៍ដោយ លោក អូន រស្មី ប្រធាន​ជញ្ជីង​និង មន្ត្រី​ស្ថានីយ៍​ថ្លឹង​រថយន្ត​ដែល​ប្រចាំការ​នៅ​ភូមិសាស្ត្រ​ស្រុក​លេីក​ដែក ខេត្ត​កណ្តាល ហាមាត់​សុំ​ថ្លៃ​បាយ ថ្លៃ​ទឹក​ពី​ពួក​ឈ្មួញ​ផងដែរ​។​ ​ប្រភព​ស្និទ្ធ​នឹង​លោក អូន រស្មី បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កណ្ដាល​ទេនោះ គឺ​លោក […]

ព័ត៌មានសន្តិសុខសង្គម

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់

ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានសន្តិសុខសង្គម

ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនផ្គើននឹងអនុសាសន៍របស់រដ្ឋាភិបាលថ្មី

ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។016820181

ព័ត៌មានជាតិ

លោក សៅ វណ្ណា​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងកាន់តំណែងដុះស្លែប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំគឺមានកិច្ចសហការស៊ីសង្វាក់គ្នាពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង

ប្រភពស្និទ្ធនឹងលោក សៅ វណ្ណា បានឲ្យដឹងថា លោក សៅ វណ្ណា មិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។ អំពើពុករលួយរបស់លោក សៅ វណ្ណា​ អាចប្រព្រឹត្តទៅដោយរលូនរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង ផងដែរ។ ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក តាមច្រកដូង ហើយលោក សៅ វណ្ណា និងប្រធានគយរួមដៃគ្នាប្រមូលលុយស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ រីឯលោក ព្រំ វិរះ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីទង្វើមិនប្រក្រតីរបស់លោក សៅ វណ្ណា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកដូង បានឲ្យដឹងថា […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រកាសគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានជោគជ័យ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានប្រកាសគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ។ តាមរយៈទំព័រ Facebook ផ្លូវការ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ»។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ថែមថា យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព។ សូមជម្រាបថា ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា […]

ព័ត៌មានជាតិ

ឯកឧត្ដម សេង ស៉ីវុត្ថា និងភរិយា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ឯកឧត្ដម សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងភរិយា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោម មូល បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បី ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ […]

ព័ត៌មានជាតិ

 សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ជា​គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់​សកម្មភាព​មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុមបាល់ទាត់មួយនេះ។ ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ​ប្រកួត​នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក […]

ព័ត៌មានជាតិ

អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួប និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និង​ជា​អនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ កាលពីល្ងាចថ្ងៃទី២៣ ខែមែសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន បាន​កត់​សម្គាល់​​ដោយ​ពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្រប​ពេល​គ្នា​នឹង​ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ដោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​សភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះ​ប្រទេស​កម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និង​ការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ហើយឆ្នាំ២០២៤នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជនកម្ពុជា និងចិន ដោយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ […]