ភ្នំពេញ = ថ្មី ៗ នេះ លោក នូ ស៊ីថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងថ្មីជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួស លោក កើត សុធារ៉ា ខណៈគាត់ឡើងកាន់តំណែងជាអគ្គនាយករង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ…! ។
ក៏ប៉ុន្តែបន្ទាប់ពីបានឡើងកាន់តំណែងថ្មីភ្លាមលោកបានដាក់ពង្រាយមន្ត្រីគយចល័តគ្រប់ច្រកល្ហករួមទាំងតាមផ្លូវជាតិផងដែរដើម្បីទប់ស្កាត់អំពើរត់ពន្ធ។ ប៉ុន្តែប្រភពពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពីប្រទេសជិតខាងចូលមកកាន់រាជធានីភ្នំពេញបានប្រាប់ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែងភ្លាមតម្រូវអោយមានរាប់ក្បាលឡានបង់លុយច្រើនៗដោយលើកហេតុផលថាដើម្បីរកចំណូលចូលជាតិ តែធាតុពិតកំពុងតែឆ្លៀតស្រង់ដើមវិញច្រើនជាងរកចំណូលចូលជាតិ។
ថ្មីៗនេះបើតាមការលើកឡើងរបស់ប្រភពផ្ទៃក្នុងគយ បើសង្ឃឹមទៅលើសាម៉ីស្ថាប័ន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជានោះ គេមិនសង្ឃឹមទេ មានតែអង្គភាព ACU ប៉ុណ្ណោះដែលអាចរកឃើញនូវភាពស្អុយរលួយរបស់លោក នូ ស៊ីថា ជាអតីតជាប្រធានសាខាគយ និងរដ្ឋខេត្តបន្ទាយមានជ័យ ដែលបានលេបថ្នាំពន្យាកំណើតរហូតបានឡើងកាន់ដំណែងជាប្រធាននាយកដ្ឋានគយចល័តដែលល្បីពីខេត្តបន្ទាយមានជ័យពីរឿងពុករលួយថាមិនធម្មតានោះ !
មិនតែប៉ុណ្ណោះភាពល្បីល្បាញ របស់លោក នូ ស៊ីថា មិនត្រឹមតែល្បីថាជានាយគយពូកែរចាប់ជម្រឹតគោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋានគយចល័តថាពីចេះពូកែឱបដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់តាំងឱ្យទៅធ្វើជាប្រធានសាខាគយប្រចាំខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័តយ៉ាងត្រេកត្រអាលបំផុត។
ភាពមិនប្រក្រតី ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមបានចាត់តាំងមន្ត្រីអោយចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ !
ទំនងដូចជាឆ្លៀតឱកាសដឹងដែលថ្មីៗនេះលោក នូ ស៊ីថា ត្រូវបានមន្ត្រីគាំទ្រគាត់បានលួចខ្សឹបថា បានយកតួនាទីរបស់ខ្លួនទៅប្រើប្រាស់ ដើម្បីទាញយកផលប្រយោជន៍ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ដោយលួចឃុបឃឹតជាមួយក្រុមឈ្មួញដែលជាម៉ូយចាស់របស់មេគយ អតីត ឆែ សុធា ដែលជាបុរសមុខក្រាស់មហាពុករលួយមានខ្នងក្រាស់អាចពន្យាកំណើតបានពីរបីឆ្នាំជាបន្តបន្ទាប់នោះ ។
គួររំលឹកថា ៖ មុនបានមកកាន់តំណែងជាប្រ ធានសាខាគយខេត្ត និងប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា ជាមន្ត្រីគយនៅទិសឧត្តរនៃប្រទេស ហើយដោយសម្លឹងពីផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បីឆាប់ក្លាយជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភនោះ បុរស នូ ស៊ីថា ក៌បានសូកប៉ាន់ជ្រែរត់ការយកតំណែងខ្លាញ់តែម្តង ទីបំផុត ដោយសារតែអំណាចលុយរបស់លោក នូ ស៊ីថា ក្រាស់ឃ្មឹកធំនោះ ចំបង្អែករស័រធំ ក៌បានផ្លោះមេឃឡើងធ្វើជាស្តេចត្រាញ់គយប្រចាំខេត្តបន្ទាយមានជ័យជាខេត្តសម្បូរណ៍ដោយជំនួញសេដ្ឋកិច្ច គ្រប់វិស័យ សម្រាប់អោយនូ ស៊ីថា បង្កើនប្រាក់ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមានលទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។
ប្រភពនូវបានលើកឡើងទៀតថា ៖ កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺមានសមត្ថភាពជំនាញខូចខ្ពស់ក្នុងការប្រព្រឹត្ត អំពើពុករលួយគ្រប់រូបភាពក្នុងការឃុបឃិតជាមួយឈ្មួញរកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញគ្រប់ប្រភេទត្រូវធ្លាក់ក្នុងកណ្តាប់ដៃលោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបេមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។
ចំណែកឯកិច្ចខិតខំប្រឹងប្រែងលើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិនដែលឈឺក្បាលវិលមុខគិតគូររកផលប្រយោជន៍ជូនជាតិឡើយធ្វើយ៉ាងណាឱ្យតែខ្លួនឆាប់បានក្លាយជាអ្នកមានទ្រព្យសម្បត្តិ ដ៏ហ៊ឺហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។
ជុំវិញព័ត៌មានខាងលើនេះ គួរតែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទីចាត់ការគយនិងរដ្ឋាករ មានវិធានការណ៍ សើរើការប្រកាសតែងតាំង ប្រធាននាយកដ្ឋានគយចល័ត ឡើងវិញផង ដោយហេតុថាខ្វះអ្វីមន្ត្រីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ ! មានតែអង្គភាព ACU ទេដែលអាចរកឃើញនូវភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័ត ដែលល្បីល្បាយពីអំពើពុករលួយធ្វើមានធ្វើបានសំរាប់តែគ្រួសារខ្លួន…….?!
ពាក់ព័ន្ធនឹងរឿងអគ្គនាយកដ្ឋានចេះតែយកធនធានមនុស្សពុករលួយមុខដដែលៗ មកកាន់ការងារជំនាញប្រមូលពន្ធយ៉ាងអសមត្ថភាពនេះគ្រប់ភាគីពាក់ព័ន្ធការិយាល័យរបស់យើងមិនអាចសុំការបំភ្លឺបានទេ ។