ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ស ថេង ដឹកនាំកម្លាំងចូលរួមគោរពវិញ្ញាណខ័ន្ធ ក្នុងពិធីបុណ្យសពលោកអនុសេនីយ៍ឯក ដួង វុទ្ធី នាយរងផ្នែកប្រឆាំងគ្រឿងញៀន

 

ខេត្តពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត និងគណៈស្នងការ បានដឹកនាំកងកម្លាំងនគរបាល ចូលរួមពិធីបុណ្យសពលោកអនុសេនីយ៍ឯក ដួង វុទ្ធី នាយរងផ្នែក ប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង០៨និង០០នាទី ដោយគ្រោះថ្នាក់ចរាចរណ៍ ក្រោយពី បានទៅទំនាក់ទំនងការងារជាមួយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីខ្ចីជញ្ជីងថ្លឹងគ្រឿងញៀន លុះត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់ចរាចរណ៍នៅត្រង់ចំណុចផ្លូវខ្វែងបុរីភូស៊ីណូបណ្តាលអោយស្លាប់នៅនឹងកន្លែងរ   ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាននៃសព ស្ថិតនៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោកឧត្តមសេនីយ៍ទោ ស ថេង ព្រមទាំងគណៈស្នងការនគរបាលខេត្ត បានមានប្រសាសន៍សំណេះសំណាល សម្តែងនូវសេចក្តីរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក ដួង វុទ្ធី ដែលបាត់បង់ស្វាមី ឪពុក បងប្អូន ពូអ៊ុ និងជាមន្ត្រីនគរបាលជាតិ ដ៏ល្អមួយរូប ដែលកន្លងមករូបលោក បានពលីកម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិ និងបងប្អូនប្រជាពលរដ្ឋ ប្រកបដោយក្រមសីលធម៌ វីជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស ថេង និងគណៈស្នងការ បានដឹកនាំកងកម្លាំងគោរពវិញ្ញាណខ័ន្ធ និងបំពាក់ឋានន្តរសក្តិ កិច្ចបច្ឆាមរណៈ ថ្នាក់វរសេនីយត្រី ជូនសពលោកអនុសេនីយ៍ឯក ដួង វុទ្ធី និងបានប្រគល់ថវិកាចូលរួមបុណ្យសព ចំនួន ៨,០០០,០០០៛ (ប្រាំបីលានរៀលគត់) ដែលថវិកា ចំនួន៦លានជា ថវិកាសមាគមមិត្តនគរបាលជាតិ និង២លានរៀលជាថវិការបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលបានមកការចូលរួមរបស់កងកម្លាំងនគរបាលខេត្តពោធិ៍សាត់ ជូនគ្រួសារសពផងដែរ៕

Leave a Reply

Your email address will not be published.