http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/098391945/0885391945 (ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន! # ជនសង្ស័យមាន៖ ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+) ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+) ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា […]
ព័ត៌មានសន្តិសុខសង្គម
ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព! ផ្សាយចេញ (ដោយ ជីវិតក្មេងវត្ត)
http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/ 092391945/098391945/088539194 ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃអង្គារ ទី០៨ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះបន្ទាន់ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ព្រះរាជពិធីអបអរសាទរខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងផែនការយុទ្ធដំណើរទ័ព ពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ទៅ-មកមុខព្រះបរមរាជវាំង។ ពិធីប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្តេចធិបតី» នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦-២០ ខែតុលា ឆ្នាំ២០២៤នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ស្ថិតនៅក្នុងភូមិសាស្ត្រ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ […]
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ បញ្ជូនទៅតុលាការ និងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីគ្រឿងញៀន! ផ្សាយចេញ÷07/10/2024 (ដោយ ជីវិតក្មេងវត្ត)
http://ckvtvonline.net/ ទំនាក់ទំនងទូរសព្ទ ÷017391945/011391945/012391945/ 092391945/098391945/0885391945 នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិ ពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន០៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៥នាក់ រួមមាន ៖ ១/ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ៤០ឆ្នាំ, ២/ឈ្មោះ រុណ […]
មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ចេញផ្សាយ÷ 06/10/2024 (ដោយ ជីវិតក្មេងវត្ត)
http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 មេឈ្មួញធំៗ ដឹកទំនិញគេចពន្ធបង់ពន្ធមិនគ្រប់ចេញពីព្រំដែននានាក្នុងខេត្តព្រៃវែង និងចេញពីខេត្តស្វាយរៀង លោក ទន់ ចាន់ធី មេគយចល័តតំបន់២ នៅជិតឃុំរំចេក ប្រេីជនសុីវិល និងពង្រាយមន្ត្រីគយ គ្រប់ច្រកល្ហក អង្គុយចាំរាប់ក្បាលឡានពីក្រុមឈ្មួញដឹកទំនិញឲ្យចូលបង់លុយតាមការកំណត់ មិនគូរអង្គភាពប្រឆាំងអំពើពុករលួយមេីលរំលង! ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញស្របច្បាប់និងទំនិញគេចពន្ធជាច្រើនប្រភេទឆ្លងដែន ចេញចូលពីប្រទេសវៀតណាមមកកម្ពុជា បានបង្ហើបថា ចាប់តាំងពីលោក ទន់ចាន់ធី ចូលកាន់តំណែងភ្លាមជាប្រធានស្នាក់ការតំបន់២ បង្ការ និងបង្ក្រាបបទល្មើសរត់ពន្ធនោះមកគឺលោកបានប្ដូរប្រព័ន្ធបង់លុយខុសពីមុនក្នុងបំណងរក្សាការសម្ងាត់កុំឱ្យបែកធ្លាយដល់អ្នកកាសែត ដោយបានកំណត់ឱ្យអាជីវករទៅបង់លុយដាក់ខែផ្ទាល់ខ្លួនរឺទំនាក់ទំនងតាមទូរសព្ទផ្ទាល់ខ្លួន។ ប្រភពដដែលបានឲ្យដឹងថា កាលពីជំនាន់លោក ខៀវ សារឿន ជាប្រធានស្នាក់ការតំបន់២ គឺមានការកំណត់យកលុយពីអាជីវករ ដាក់ហោប៉ាវដែរនិងបង់តាមផ្ទះផ្ទាល់ ប៉ុន្តែមិនច្រើន ហើយក៏មិនតឹងតែងដូចលោក ទន់ ចាន់ធី ហើយលោកក៏បានរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី ដោយគាបយកលុយពីអាជីវករ អ្នកដឹកទំនិញពីវៀតណាមចូលខ្មែរច្រើនជាងមុន ជាហេតុនាំឱ្យពួកគាត់រកប្រាក់ចំណេញលែងបាន។ សម្រាប់រថយន្តធុនតូច ក្នុង១ជើងៗចំនួន ២០ម៉ឺនរៀលជាកំហិត, រថយន្តធុនមធ្យមយកចាប់ពី ៣០ម៉ឺនរៀលទៅ៥០ម៉ឺនរៀល ក្នុង១ជើង, រថយន្តធុនធំ យកចាប់ពី៥០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀលក្នុង១ជើង។ ជាមួយគ្នានោះ បើសម្រាប់រថយន្តដឹកទំនិញសំខាន់ៗដូចជាគ្រឿងដែក គ្រឿងម៉ាស៊ីន ចេញពីវៀតណាម ចូលមកខ្មែរឆ្លងកាត់ផ្លូវជាតិលេខ១ គឺកំណត់យករហូតដល់រាប់រយ […]
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត (ដោយ ជីវិតក្មេងវត្ត)
http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/0885391945/098391945 កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត នៅវេលាម៉ោង០៥:១៥នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកពង់ស្ពឺ ដោយបានចាប់យកវត្ថុតាងរថយន្តចំនួន០១គឿ, ឈើគគីរចំនួន ១ដុំ ស្មើនឹង ០.៧៨០ ម៉ែត្រត្រីគុណ, ឈើម្រេញចំនួន ៩ដុំ ស្មើនឹង ៣.០៣ ម៉ែត្រត្រីគុណ បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់វត្ថុតាងឲ្យទៅខណ្ឌរដ្ឋបាលព្រៃកំពង់ស្ពឺចាត់ការបន្ត។
កាស៊ីណូយ៉ុងយន្តឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពួន ខេត្តកណ្ដាល បើកលេងល្បែងស៊ីសង ច្រើនប្រភេទរួមទាំងមាន់ជល់កំពុងបង្កភាពអនាធិបតេយ្យ យ៉ាងខ្លាំងផ្គើនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល?
ចុះផ្សាយ 08/09/ 2024/ដោយ http://ckvtvonline.net/ ទំនាក់ទំនងទូរស័ព្ទ ០៩២ ៤៩ ១៩ ៤៥ / ០៩៨ ៣៩ ១៩ ៤៥ (ក្រុងសំពៅពូន)÷កាស៊ីណូយ៉ុងយន្តនៅក្រុងសំពៅពូន ខេត្តកណ្ដាល កំពុងបង្កបភាពអនាធិបតេយ្យយ៉ាងខ្លាំង។ សេចក្តីរាយការណ៍បានឲ្យដឹងថា កាស៊ីណូមួយកន្លែងឈ្មោះយ៉ុងយ័ន្តមានទីតាំងឋិតនៅ ភូមិសំពៅពូន សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល ដែលមានល្បែង ស៊ីសងច្រើនប្រភេទរួមទាំងមាន់ជល់នៅក្នុងនោះផង កំពុងបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ក្រៅពីការមិនគោរពច្បាប់លក្ខន្តិកៈនៃកាស៊ីណូនោះ ទីតាំងល្បែងស៊ីសង១កន្លែងនេះត្រូវគេអះអាងថា ហាក់ដូចជាផ្គើនទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសបង្កភាពអនាធិបតេយ្យយ៉ាងខ្លាំង។ ករណីនេះអាជ្ញាធរមាន សមត្ថកិច្ចខេត្តកណ្ដាល គួរចាត់វិធានការយ៉ាងណាប្រកបដោយប្រសិទ្ធភាពដើម្បីកុំឲ្យកាស៊ីណូនេះប្រព្រឹត្តនៅទង្វើមិនគប្បីច្រើនខ្លាំងពេក។ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីការកើតមានអំពើហិង្សានៅក្នុងកាស៊ីណូយ៉ុងយ័ន្ត ដោយការវាយតប់គ្នារវាងមេការនិងអ្នកចូលទៅលេងមាន់ជល់ក្នុងកាស៊ីណូនោះ។ ប្រភពបានឱ្យដឹងថា ជនបង្កគឺជាម្ចាស់សង្វៀនឈ្មោះណាក់ ហើយជនរងគ្រោះឈ្មោះ ប្រេស៊ីល ត្រូវបានម្ចាស់សង្វៀន វាយបណ្ដាលឲ្យសន្លប់ឈឹងនៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ។ ករណីហិង្សានេះហាក់ដូចជាមិនបានការយកចិត្តទុកដាក់ដោះស្រាយយ៉ាងណានោះឡើយ ពីព្រោះទំនងជាការស៊ីណូមានឯករាជ្យភាពដែលអាជ្ញាធរមានសមត្ថកិច្ចមិនអាចចូលបាន។ អធិបតេយ្យភាពដែលប្រកបដោយភាពអាណាធិបតេយ្យនេះ មិនគួរអាជ្ញាធរខេត្តកណ្ដាលមើលរំលងនោះឡើយ។ ប្រភពបានឱ្យដឹងថា ជនដែលចូលទៅលេងជល់មាន់នៅក្នុងកាស៊ីណូយ៉ុងយ័ន្តនេះ គឺភាគច្រើនជាជនជាតិវៀតណាមនិងខ្មែរ។ ពួកគេសប្បាយស្រែករីករាយហ៊ោរកញ្ជ្រៀវលាន់កងរំពង បើទោះបីជាអ្នកចូលលេងជាជន ជាតិខ្មែរទាំងនោះខុសច្បាប់ក៏ដោយ ។ ពួកគេភ្នាល់ដាក់ លុយតម្លៃរាប់រយដុល្លារឬរាប់ពាន់,រាប់ម៉ឺនដុល្លារក្នុងមាន់មួយគូៗ។ […]
ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់
ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។
ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនផ្គើននឹងអនុសាសន៍របស់រដ្ឋាភិបាលថ្មី
ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។016820181
មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។ ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។ ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។
ល្បែងបញ្ជាល់មាន់ដុះស្លែ បើកការឲ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាម លំហូរចូលមកលេង សុីសងខុសច្បាប់យ៉ាងគំហុក ខ្លះមានប៉ាស់ព័រ ខ្លះអត់ប៉ាស់ព័រ បង្កប់ក្នុងកាសុីណូអត់ផ្លាយីហោ នៅចំកណ្តាលក្រុងបាវិត មិនទាន់ចាត់វិធានការបង្រ្កាប !
ស្វាយរៀង ÷ ប្រភពពីប្រជាពលរដ្ឋ ក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បានឲ្យដឹងថា ម្ចាស់កាស៊ីណូ ចំណុចភូមិ ទួលកន្តេីយនៅច្រកទ្វេភាគីព្រំដែនធ្លក បើកឲ្យពលរដ្ឋខ្មែរពីគ្រប់ទិសទី និងជនជាតិវៀតណាម ខ្លះមានប៉ាស់ព័រខ្លះអត់ប៉ាស់ព័រ ចូលមកលេងល្បែងបញ្ជាក់មាន់ទ្រង់ទ្រាយធំ យ៉ាងពពាក់ពពូន គ្មានញញើតអ្វីទាំងអស់។ ទោះបីសម្តេច ធិបតី ហ៊ុន ម៉ា ណេត ឲ្យប្រកាសបិទល្បែង នាពេលកន្លងមកថ្មីៗ នេះ បែរជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចថ្នាក់សង្កាត់ ព្រមទាំង សមត្ថកិច្ចថ្នាក់ក្រុងបាវិត បណ្ដែតបណ្ដោយ ឲ្យម្ចាស់កាស៊ីណូអត់ផ្លាកយីហោ ចំណុចភូមិទួលកន្តេីយ បេីកល្បែងបញ្ជាល់មាន់ បៀរ អាប៉ោង យូគី ក្នុងដែនដីរបស់ខ្លួននោះទេ ហ៊ានផ្គេីនបទបញ្ជាថ្នាក់នាំទៅវិញ។ ដូច្នេះហើយទើបប្រជាពលរដ្ឋជំរុញឲ្យ លោក ពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងលោកប៉េង ពោធិ៍សា អភិបាលស្វាយរៀងពិនិត្យឡើងវិញខ្លះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរ និងជនជាតិយួនសម្រុកចូលលេងល្បែងបញ្ជល់មាន់ និងល្បែងផ្សេងៗជាច្រើនប្រភេទទៀត ភ្លូកទឹកភ្លូកដី គ្មានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធក្នុងខេត្តស្វាយរៀងឡេីយ។ មជ្ឈដ្ឋានខាងក្រៅ.! និងពលរដ្ឋក្នុងមូលដ្ឋាននៅភូមិ ទួលកន្តេីយ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត […]