ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

អនុវត្តគោលនយោបាយ ( ភូមិ ឃុំ មានសុវត្ថិភាព ) កម្លាំងនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួនមុខសញ្ញាលួចយ៉ាងសកម្មនិងប្រើប្រាស់គ្រឿងញៀន ​ស្រី ប្រុស ចំនួន ៧ នាក់ ! ចេញផ្សាយ ថ្ងៃទី 19 ខែតុលាឆ្នាំ 2024 (ដោយ ជីវិតក្មេងវត្ត)

http://ckvtvonline.net /ទូរស័ព្ទទំនាក់ទំនង ÷017391945/011391945/012391945/
092391945/098391945/0885391945

(ក្រុងតាខ្មៅ)÷អនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ស្រី០២នាក់ពាក់ព័ន្ធករណី សម្រួលឲ្យប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន!

# ជនសង្ស័យមាន៖
ទី.១/ឈ្មោះ វិ ដារ៉ាគីនណា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុបវិជ្ជមាន(+)

ទី.២/ឈ្មោះ សៀក វាសនា ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិប៉ាវិល័យ ឃុំប៉ាវិល័យ សង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរធ្វើចុងភៅហាងគុយអេងពីរវិជ្ជមាន(+)
ទី.៣/ឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅ ភូមិចុងកោះ ឃុំសណ្តា ស្រុកលើកដែក ខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលទល់មុខផ្ទះសំណាក់មហាលាភ សង្កាត់កំពង់សំណាញ់ មុខរបរចុងភៅវិជ្ជមាន(+)
ទី.៤/ឈ្មោះ តឿន បញ្ញា ភេទប្រុស អាយុ៣៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរជាងផ្សាដែកវិជ្ជមាន(+)
ទី.៥/ឈ្មោះ រ៉ា ស្រីលីន ភេទស្រី អាយុ១៦ឆ្នាំ សញ្ជាតិខ្មែររស់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរនៅផ្ទះវិជ្ជមាន(+)
ទី.៦/ឈ្មោះ អ៊ុំ ផាវិន ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរនៅផ្ទះវិជ្ជមាន(+)
ទី.៧/ឈ្មោះ ហែម វីយោ ភេទស្រី អាយុ៤៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិលេខ០៣ ឃុំត្រោយស្លា ស្រុកស្អាងខេត្តកណ្តាល។ សព្វថ្ងៃស្នាក់នៅភូមិកំពង់សំណាញ់សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅខេត្តកណ្តាល។ មុខរបរមេកាគ្រប់គ្រងមើលខុសត្រូវបន្ទប់ជួល(ឃាត់ខ្លួន) វត្ថុតាងរួមមានម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ទម្ងន់០,២០ក្រាម ទូរស័ព្ទចំនួន០១គ្រឿងម៉ាកOPPOពណ៏ខៀវ ម៉ូតូម៉ាកHonda Dream ពណ៏ខ្មៅសេរីឆ្នាំ២០០៦ឡើងតែម២០២១ ពាក់ស្លាកលេខភ្នំពេញ1AA-0439 ចំនួន០១គ្រឿង និង ដែកកេះពណ៏ក្រហមចំនួន០១ ។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីនៃច្បាប់រួចរាល់ហើយ ។

Leave a Reply

Your email address will not be published.