ព័ត៌មានជាតិ

លោក សៅ វណ្ណា​ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូងកាន់តំណែងដុះស្លែប្រព្រឹត្តអំពើពុករលួយជាច្រើនឆ្នាំគឺមានកិច្ចសហការស៊ីសង្វាក់គ្នាពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង

ប្រភពស្និទ្ធនឹងលោក សៅ វណ្ណា បានឲ្យដឹងថា លោក សៅ វណ្ណា មិនញញើតក្នុងការប្រើតួនាទី និងអំណាចរបស់ខ្លួនដើម្បីប្រមូលលុយតាមរបៀបពុករលួយយ៉ាងពេញទំហឹងនោះទេ ព្រោះអាងមានខ្នងបង្អែករឹងមាំ នៅក្នុងស្នងការនគរបាលខេត្តស្វាយរៀង។ អំពើពុករលួយរបស់លោក សៅ វណ្ណា​ អាចប្រព្រឹត្តទៅដោយរលូនរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺមានកិច្ចសហការស៊ីសង្វាក់គ្នា ពីសំណាក់ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនតំបន់ដូង ផងដែរ។ ហេតុនេះហើយទើបបច្ចុប្បន្នឈ្មួញទាំងតូចទាំងធំ និងក្រុមអាជីវករសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់យ៉ាងគំហុក តាមច្រកដូង ហើយលោក សៅ វណ្ណា និងប្រធានគយរួមដៃគ្នាប្រមូលលុយស្រេចតែអំពើចិត្ត។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ខេត្តស្វាយរៀង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះសមត្ថកិច្ចនៅច្រកដូង បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីស្រុកយួនកាន់តែច្រើនឡើងៗ។តាមរយៈការបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ពីស្រុកយួនយ៉ាងគំហុកគឺ លោក សៅ វណ្ណា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនតំបន់ដូង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ រីឯលោក ព្រំ វិរះ ស្នងការនគរបាលខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង សម្ងំស្ងាត់ឈឹងបើទោះបីទង្វើមិនប្រក្រតីរបស់លោក សៅ វណ្ណា ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ក្រុមឈ្មួញ និងអាជីវករដែលរកស៊ីនាំចូលទំនិញពីស្រុកយួនតាមច្រកដូង បានឲ្យដឹងថា […]

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ គួរដាក់មន្រ្តីជំនាញ ចុះស្រាវជ្រាវស៊ើបអង្កេតករណី លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយ តាមរបៀបជិះសេះលែងដៃ !

ល្មមដល់ពេលក្រសួងមហាផ្ទៃស៊ើបអង្កេតករណី លោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកភ្នំដិន ដែលល្បីរឿងពុករលួយនោះ ហើយករណីលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោនប្រវេសន៍ច្រកភ្នំដិន ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលល្បីរឿងពុករលួយ យូរៗឆ្នាំមកហើយនោះ ល្មមដល់ពេលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតត្រួតពិនិត្យហើយ ពីព្រោះបើរង់ចាំអាជ្ញាធរថ្នាក់ខេត្ត គឺមិនអាចទៅរួចទេ។ អំពើពុករលួយ របស់លោក មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកភ្នំដិន គឺល្បីល្បាញជាយូរណាស់មកហើយ តាមរយៈការបណ្ដោយឃុបឃិតឲ្យមន្ត្រី ក្រោមឱវាទប្រព្រឹត្តទង្វើផ្ដេសផ្ដាសជួនកាលដើរតួនាទីជាគយទៀតផង។ បើតាមការសង្កេត និងយោងតាមប្រភពនានាឲ្យដឹងថាទាំងចៅហ្វាយខេត្តលោក អ៊ូច ភា ទាំងស្នងការនគរបាលខេត្តតាកែវ លោក ឈាង ផាន់ណារា កាន់តែផ្ដល់ឱកាសឲ្យលោក អ៊ុក គឹមកណ្ណិកា មេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកព្រំដែនភ្នំដិន ស្ថិតក្នុងស្រុកគិរីវង់ ប្រព្រឹត្តអំពើពុក រលួយ ដោយគ្មានញញើតច្បាប់ទម្លាប់។ មានន័យថា ជាការប្រព្រឹត្តអំពើមិនគប្បី ដោយមិនខ្លាចនរណាសោះទេ។ ភាពមិនខ្លាចច្បាប់ទម្លាប់របស់មន្ត្រីនគរបាលរូបនេះ ត្រូវគេមើលឃើញថា ដោយសារលោក អាងខ្នងបង្អែកជា ថ្នាក់ដឹកនាំខេត្តតាកែវ។ ដូច្នេះហើយបានជា មន្ត្រីមាន សមត្ថកិច្ចនានានៅច្រកព្រំដែនភ្នំដិន អំពាវនាវឲ្យក្រសួង មហាផ្ទៃចុះស៊ើបអង្កេតដោយផ្ទាល់។ ក្រុមដែលរកស៊ីដឹកទំនិញឆ្លងដែន ពីប្រទេសវៀតណាមចូលកម្ពុជាបានឲ្យដឹងថា […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រកាសគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យបានជោគជ័យ

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានប្រកាសគាំទ្រនូវជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ។ តាមរយៈទំព័រ Facebook ផ្លូវការ នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំសូមគាំទ្រនូវជំហររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសាងសង់ព្រែកជីក ហ្វូណន-តេជោ ឱ្យបានជោគជ័យ។ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្លូវទឹកដ៏សំខាន់នេះ ជាការឆ្លើយតបដ៏ចាំបាច់នូវតម្រូវការនៃការវិវឌ្ឍលើវិស័យសេដ្ឋកិច្ចរបស់កម្ពុជា ដែលត្រូវបានគិតគូរទុកជាយូរមកហើយ»។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា យើងស្វាគមន៍រាល់សហប្រតិបត្តិការអន្តរជាតិពីបណ្តាប្រទេសទាំងអស់នៅលើសកលលោក ដោយឈរលើសមភាព។ តែយើងមិនអត់ឱនចំពោះចេតនាទុច្ចរិតណាមួយដើម្បីគ្រាន់តែបំពេញតម្រូវការផលប្រយោជន៍របស់ខ្លួន ដោយជាន់ឈ្លីនូវផលប្រយោជន៍របស់កម្ពុជា ដោយផ្នែក ឬទាំងស្រុងនោះឡើយ។ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ថែមថា យើងទាំងអស់គ្នាគាំទ្រ ព្រែកជីកហ្វូណន-តេជោ និងការអភិវឌ្ឍរបស់កម្ពុជា ក្នុងសុខសន្តិភាព។ សូមជម្រាបថា ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ ឧកញ៉ា […]

ព័ត៌មានជាតិ

ឯកឧត្ដម សេង ស៉ីវុត្ថា និងភរិយា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន

(ភ្នំពេញ)៖ ឯកឧត្ដម សេង ស៉ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ និងភរិយា ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star ផងដែរ។ ការប្រកួតបាល់ទាត់នេះធ្វើឡើង ក្រោម មូល បទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» និង ដើម្បី ប្រមូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយនឹងការប្រកាសអំពីការរៀបចំការប្រកួតបាល់ទាត់មនុស្សធម៌នេះ […]

ព័ត៌មានជាតិ

 សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួត របស់ក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃទី១ ខែឧសភា និងអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល

(ភ្នំពេញ)៖ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយ​ផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤​ខាងមុខនេះ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បី​មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាម​ជា​គ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា បានជួបសំណេះសំណាលដោយ​ផ្ទាល់ជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់​សកម្មភាព​មនុស្សធម៌រយៈពេលខ្លី មធ្យម និងរយៈពេលវែង​របស់​ក្រុមបាល់ទាត់មួយនេះ។ ក្រៅតែពិភាក្សាលើផែនការសកម្មភាពទៅពេលខាងមុខហើយនោះ សម្តេចតេជោ ក៏បានដឹកនាំពិភាក្សាការរៀបចំការ​ប្រកួត​នៅល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិក […]

ព័ត៌មានជាតិ

អនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម ចិន

ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានទទួលជួប និង​ពិភាក្សា​ការងារ​ជាមួយ​នឹង​ឯកឧត្តម Zhang Qingli ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន និង​ជា​អនុប្រធានគណៈកម្មាធិការជាតិ សភាប្រឹក្សានយោបាយប្រជាជនចិនអាណត្តិមុន ក្នុង​ឱកាស​ដែល​ឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ កាលពីល្ងាចថ្ងៃទី២៣ ខែមែសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន បាន​កត់​សម្គាល់​​ដោយ​ពេញចិត្តថា ទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនៅកម្ពុជានាពេលនេះ ស្រប​ពេល​គ្នា​នឹង​ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី រដ្ឋមន្រ្តីការបរទេស នៃសាធារណ​រដ្ឋ​ប្រជា​មានិតចិន ដោយដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទាំងពីរ ពិតជាបាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និង​សភាទាំងពីរ ឱ្យកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ។ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការគាំទ្រដ៏សំខាន់របស់ប្រទេសចិន ចំពោះ​ប្រទេស​កម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និង​ការ​កសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគ្គសម័យថ្មី ហើយឆ្នាំ២០២៤នេះ គឺ​ជា​ឆ្នាំ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និងប្រជាជនកម្ពុជា និងចិន ដោយសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ […]

ព័ត៌មានជាតិ

រដ្ឋាភិបាលថ្មីល្មមដល់ពេលដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតវះកាត់ប្រធានស្ថានីយ៍ថ្លឹងរថយន្តផ្លូវជាតិលេខ1និងបក្សពួកកាន់តំណែងដុះស្លែនៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេចប្រព្រឹត្តអំពើពុករលួយស្រេចតែអំពើចិត្តផ្គើននឹងអនុសាសន៍រាជរដ្ឋាភិបាល

ប្រភពីក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះប្បីជាមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីនទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត ឃុំរំចេក នេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ក្រុងបាងកក

(បាងកក, ថៃ)៖ បន្ទាប់ពីធ្វើដំណើរប្រមាណជា១ម៉ោង នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូធ្វើដំណើរអញ្ជើញដល់អាកាសយានដ្ឋានយោធាដនមឿង នាទីក្រុងបាងកក ប្រទេសថៃហើយ។ ដំណើរអញ្ជើញដល់របស់សម្តេចធិបតី ទទួលបានការស្វាគមន៍ដោយលោក Vorapun Srivoranart អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីខាងកើត ក្រសួងការបរទេសថៃ និង លោក Hirohito Toda លេខាធិការប្រតិបត្តិរង នៃគណៈ​កម្មការ ESCAP ព្រមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ។ សូមបញ្ជាក់ថានៅព្រឹកមិញនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញទៅថ្លែងសុន្ទរកថាពិសេស​នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP)។ ការអញ្ជើញថ្លែងសុន្ទរកថានេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ […]

ព័ត៌មានជាតិ

 រដ្ឋមន្ត្រី កែវ រតនៈ និងឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ចែករំលែកបទពិសោធន៍ និងគន្លឹះ ក្នុងការសិក្សា ដល់សិស្សថ្នាក់ទី១១ និងទី១២ នៃវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង

(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់, លោកស្រី ទេ​វ្យា​នី ខូ​ប្រា​ហ្កា​ដេ ​(Devyani Kho​bra​gade) ឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍ ជូនសិស្សានុសិស្សថ្នាក់ទី១១ និងទី១២ មកពីបណ្តាវិទ្យាល័យក្នុងស្រុកភ្នំក្រវាញ និងស្រុកវាលវែង ប្រមាណជាង១ពាន់នាក់។ ពិធីនេះត្រូវបានធ្វើឡើង នៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យសំរោង ដែលស្ថិតក្នុងឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត ក្រុមការងារចុះជួយស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរមូលដ្ឋាន សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ មានប្រសាសន៍ថា ថ្ងៃនេះលោក និងលោកស្រីឯកអគ្គ​រដ្ឋទូ​ត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា បានជួបជាមួយសិស្សានុសិស្សថ្នាក់ទី១១ […]

ព័ត៌មានសន្តិសុខសង្គម

មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។ សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។ ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។ ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់ អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។