ប្រភពពីសមត្ថកិច្ចនានាបានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់ក្នុងកាស៊ីណូមួយកន្លែងស្ថិត នៅច្រកព្រំដែនបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងដំណើរ ការដោយអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូល លេងដោយសេរី។ នៅក្នុងកាស៊ីណូ មានល្បែងសុីសងគ្រប់ប្រភេទ ដូចជាជល់មាន់,បៀរ,អាប៉ោងនិងយូគីដែល គេអនុញ្ញាតឲ្យពលរដ្ឋខ្មែរនិងវៀតណាមចូលលេងយ៉ាងពពាក់ពពូននិងអនាធិបតេយ្យ ជារៀងរាល់ថ្ងៃ។ អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន មិនខ្វល់ចំពោះបញ្ហានេះទេ គឺចាំទៅយកលុយពីជនជាតិវៀតណាមឆ្លងដែនតែប៉ុណ្ណោះ។ ប្រភពពលរដ្ឋខ្សិបថា មកទាល់ពេលនេះមិនទាន់ឃើញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ,ស្រុកព្រះស្តេច ឬខេត្ត ព្រៃវែង ពិសេស លោកឆោម ប៊ុនឆនស្នងការនគរបាលខេត្តចុះមកត្រួតពិនិត្យនោះទេ។ ផ្ទុយទៅវិញ អាជ្ញាធរមានសមត្ថកិច្ចស្រុកព្រះស្តេច និងខេត្តព្រៃវែងហាក់ដូច ជា ធ្វើមិនដឹងមិនឮចំពោះបញ្ហានេះ។ ជាងនេះទៅទៀតប្រជាពលរដ្ឋមើលឃើញថា អាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ច ហាក់ដូចជាធ្វើមិនដឹងមិនឮ ជាមួយនឹងការទទួលបានផលប្រយោជន៍ឬលាបសក្ការៈ ណាមួយពីម្ចាស់កាស៊ីណូមួយកន្លែងនេះ។ យ៉ាងដូច្នេះហើយបានជាកាស៊ីណូ១កន្លែងនេះដំណើរការ រយៈពេលជាយូរមក ហើយដោយគ្មានសមត្ថកិច្ចណា ត្រួតពិនិត្យឡើយ។ គួររំលឹកផងថា ស.ជ.ណ ចេញដោយទីស្តីការគណៈរដ្ឋ មន្ត្រី អនុញ្ញាតផ្តល់អាជ្ញាប័ណ្ណ ឲ្យបើកមជ្ឈមណ្ឌលកំសាន្តកាសុីណូ ហើយរាល់ល្បែងសុីសង គឺហាមដាច់ ខាត គ្មានទីតាំងល្បែងសុីសងភ្នាល់ ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវជាពលរដ្ឋខ្មែរ មិនត្រូវបានអនុញ្ញាតចូលលេងល្បែងសុីសង នៅក្នុងកាសុីណូនោះឡើយ។ […]
Month: May 2024
ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនិងបក្សពួកកាន់តំណែងដុះស្លែផ្លូវជាតិលេខ1នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយមិនញញើតអ្វីទាំងអស់មានការបើកភ្លើងខៀវពីប្រធានសាធារណការខេត្តកណ្ដាលលោក ម៉ឹងយូឡេង
កណ្តាល ÷ តាមការបង្ហើបពីមន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ឲ្យដឹងទៀតថា ទោះបីក្រុមឈ្មួញតូច ធំដឹកទំនិញបន្ទុក លើសទម្ងន់ហូរហៀរសំពីងសំពោងក៍ដោយ នៅតែអាចឆ្លងកាត់ស្ថានីយ៍ជញ្ជីងផ្លូវជាតិលេខ1ភូមិកំពង់ពោធិ៍ បានដែរ រីឯប្រធានជញ្ជីងថ្លឹងរថយន្ត មន្ត្រីជញ្ជីងនិងបក្សពួក ដែលប្រចាំការចំណុច ឃុំកំពង់ភ្នំ ស្រុកលេីកដែក គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនមានការទប់ស្កាត់ឡើយ។ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ទើបឡើងកាន់តំណែងថ្មីៗ បានរក្សាភាពស្ងៀមស្ងាត់បើទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់ លោកម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើប លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងហ៊ានឲ្យបក្សពួកមន្ត្រីជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1ចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ប្រមូលលុយតាមរបៀបពុករលួយ អាងខ្នងបង្អែកគ្រាក់នៅក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយបិទបាំងរឿងអាស្រូវ។ ថ្មីនេះៗក្រុមឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 បន្ទុកមិនលើសទម្ងន់ឬលើសទម្ងន់ក៍ដោយ លោក អូន រស្មី ប្រធានជញ្ជីងនិង មន្ត្រីស្ថានីយ៍ថ្លឹងរថយន្តដែលប្រចាំការនៅភូមិសាស្ត្រស្រុកលេីកដែក ខេត្តកណ្តាល ហាមាត់សុំថ្លៃបាយ ថ្លៃទឹកពីពួកឈ្មួញផងដែរ។ ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា បើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលទេនោះ គឺលោក […]
ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេច ថ្លឹងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយទាំងថ្ងៃទាំងយប់មិនញញើតអ្វីទាំងអស់
ស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ1ភូមិក្រសារជេទឃុំរំចេកស្រុកព្រះស្ដេចខេត្តព្រៃវែង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ1តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំរំចេកស្រុកព្រះស្ដេចថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តឃុំរំចេកស្រុកព្រះស្ដេច រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី្ប ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្ត រំចេកនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ 1នៅចំណុចឃុំរំចេកនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។
ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅចំណុចផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួកប្រព្រឹត្តអំពើពុករលួយខ្លាំងក្លាជាងមុនផ្គើននឹងអនុសាសន៍របស់រដ្ឋាភិបាលថ្មី
ប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ៨ចំណុចឃុំព្រែកព្នៅស្រុកពារាំង ថ្លឹងទាំងឡានប្រែក្លាយជាជញ្ជីងថ្លឹងលុយ ក្រុមអ្នករកស៊ីដឹកទំនិញឆ្លងកាត់ផ្លូវជាតិលេខ៨ តែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តចំណុចឃុំព្រែកព្នៅស្រុកពារាំងថាឡានក៏ថ្លឹង, លុយក៏ថ្លឹង។ ទោះបីជាមិនលើសទម្ងន់ក៏បងៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ។ វាខ្លាចទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើម និងថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ព្រៃវែង បានឱ្យដឹងថា លោកជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែងជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តមួយកន្លែងនៅលើផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំព្រែកព្នៅ ស្រុកពារាំងនេះ។ ក្រុមមន្ត្រីនៅមន្ទីរនេះបាននិយាយថា ដោយមានការឃុបឃិតគ្នាពីថ្នាក់ដឹកនាំមន្ទីរ ទើបក្រុមមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅ រកវិធីគ្រប់បែបយ៉ាងដើម្បីប្រមូលប្រាក់ឲ្យបានច្រើន ពីព្រោះវាជាមុខមាត់របស់ស្ថានីយផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនផង។ ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយមួយនេះទារលុយច្រើនៗពេកបើទោះបីជាមានការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។ ជាងនេះទៅទៀតបើទោះបី ជាមិនលើសទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃសុំលុយថ្លៃបាយទឹកកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកទំនិញទទួលស្គាល់ថា ការដឹកជញ្ជូនអាចមានលើសទម្ងន់បន្តិចបន្តួច ប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ។ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តព្រែកព្នៅនេះបន់ឲ្យតែមានរថយន្តលើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ។ រឿងពួកមន្ត្រីនៅស្ថានីយ៍ថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ ៨នៅចំណុចឃុំព្រែកព្នៅនេះពិតជាបង្កឲ្យមានការក្តៅ ក្រហាយដល់អ្នករកស៊ីដឹកទំនិញនានាហើយជាពិសេសពួកអ្នកដឹកទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលឲ្យផ្លូវដទៃខូចខាត។ រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ ទោះបីជាមិនលើសទម្ងន់ឬលើសតិចតួចក៏ដោយ។ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទនភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។016820181