09/04/2024 កំពង់ស្ពឺ ÷ ប្រភពពីឈ្មួញនិងអាជីវករដែលដឹកជញ្ជូនទំនិញ ក៏ដូចជាផលកសិកម្មឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ភូមិកាបទូក សង្កាត់កណ្ដោដុំ ក្រុងច្បារមន បានឲ្យដឹងថា ទោះប្បីពួកគេផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់របស់ក្រុមមន្ត្រីប្រចាំស្ថានីយ៍ផងដែរ។ ក្រុមឈ្មួញនិងអាជីវករមួយចំនួនបានអះអាងថា ពួកគាត់ដឹកជញ្ជូនទំនិញឬកសិផល ផ្សេងៗ ដោយគោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយក្រោមតុលេីតុ ឲ្យក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 សង្កាត់កណ្តាដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នោះដែរ។ ហេតុនេះហើយទើបមានការ អំពាវនាវឲ្យលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក៏ដូចជាលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ចាត់វិធានការទប់ស្កាត់អំពើពុករលួយ របស់ប្រធានជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 សង្កាត់កណ្ដោដុំ ក្រុងច្បារមន និងក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តជាបន្ទាន់។ ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ក្នុងសង្កាត់កណ្ដោដុំ ក្រុងច្បារមន គាបយកលុយពីឈ្មួញនិងអាជីវករតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រីធំៗនៅខាងលើផងដែរ។ ជាការពិតឈ្មួញមួយចំនួនបានប្រើប្រាស់រថយន្តយីឌុបធំៗ រថយន្តសណ្ដោងកន្ទុយ សណ្ដោងរ៉ឺម៉កផ្ទុកទំនិញលើសទម្ងន់ បើកបរឆ្លងកាត់មុខមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ4 ដោយគ្មានការព្រួយបារម្ភ ផ្ទុយទៅវិញមន្ត្រីទាំងនោះគ្រាន់តែតម្រូវឲ្យម្ចាស់រថយន្ត ដឹកជញ្ជូនទំនិញលើសទម្ងន់បង់លុយតាមការកំណត់ គឺជាការស្រេចដោយមិនខ្វល់ពីរឿងម្ចាស់រថយន្ត ធ្វើឲ្យខូចផ្លូវ ខូចស្ពាននោះទេ។ ប្រភពពីប្រជាពលរដ្ឋ រស់នៅ ភូមិកាបទូក សង្កាត់កណ្ដោដុំ […]
ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៤៥នាក់
ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ដល់កម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចំនួន ៤៥នាក់ ដើម្បីត្រៀមកម្លាំងសម្រាប់ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ គ.ស ២០២៤ ខាងមុខនេះ។ ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កងកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ត្រូវតែត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង នៅហ្នឹងកន្លែង ដើម្បីត្រៀមចេញល្បាតចល័តពេលមានសភាពការកើតឡើងជាយថាហេតុ។ ព្រមទាំងបាននាំយកសម្ភារៈមួយចំនួនដូចជា ៖ ស្រាបៀរចំនួន ២០កេស ទឹកក្រូចកូកាកូឡាចំនួន ១០កេស ទឹកបរិសុទ្ធចំនួន ២៥កេស និងឧបត្ថម្ភថវិកាក្នុងម្នាក់ៗចំនួន ៥០,០០០៛(ប្រាំម៉ឺនរៀល) ដើម្បីលើកទឹកចិត្តសម្រាប់មន្រ្តីនគរបាលប្រចាំការផងដែរ៕
តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកងកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា
ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង០០នាទី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរង ទទួលផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ផែនតាមជំនាញ ៕
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ លោកអនុប្រធានមន្ទីរ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍!
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ប្រធានមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ស៊ឹម ហ៊ាញ អនុប្រធានមន្ទីរផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។ ក្នុងឱកាសនោះ លោកវរសេនីយ៍ទោ ប៉ូវ ប៊ុន្នី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,៨៦០,០០០រៀល, ទឹកសុទ្ធ ភេសជ្ជៈ ០៤កេស ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕
ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
នារសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី ៥ នេះ ត្រូវបានរៀបចំទ្បើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន ២ ហើយជាលទ្ធផល : ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាមការស្នើសុំរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី ១៧រូប។ ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការសម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក.។ ទន្ទឹមគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងជាប្រធានអង្គប្រជុំ ក៏បានណែនាំអំពីការងារមួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន៖ (១)- ត្រៀមរៀបចំការងារសម្រាប់គម្រោងដោះស្រាយវិវាទនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ (២)- អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. […]
រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញផែនការត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរ នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ
(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវិធានការនានាដែលរដ្ឋបាលខេត្តព្រះសីហនុ បានត្រៀមរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចជាទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តនៅក្នុងឱកាស នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ ក្រោមវត្តមានលោក ឡុង ឌីម៉ង់ អភិបាលរងតំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤។ លោក ឡុង ឌីម៉ង់ បានថ្លែងថា លោក គួច ចំរើន បានណែនាំបងប្អូនប្រជាពលរដ្ឋឲ្យរៀបចំផ្ទះសម្បែងឲ្យបានស្អាត ហើយនៅគ្រប់បណ្ដាមន្ទីរអង្គភាព បណ្ដាគ្រប់ទីវត្តអារាមសាលារៀន រោងចក្រ សហគ្រាសទូទាំងខេត្តព្រះសីហនុ ត្រូវរៀបចំសោភណ្ឌភាព និងរៀបចំសង្ក្រាន្តឆ្នាំថ្មីរៀងៗខ្លួនដើម្បីសោភណ្ឌភាព និងចូលរួមអបអរសាទរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរយើងដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣-១៦ ខែមេសាឆ្នាំ ២០២៤ ខាងមុខនេះ។ លោកអភិបាលរងគូសបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុឆ្នាំនេះ បានរៀបចំសង្ក្រាន្តធំៗចំនួន៣ទីតាំង និងតាមគោលដៅទេសចរណ៍ចំនួន៣ទីតាំងបន្ថែមទៀត ក្នុងការរៀបចំឲ្យព្រឹត្តិការណ៍ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ មានភាពអធិកអធម្មបង្កភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងនោះរួមមាន៖ *ទី១៖ នៅទីលានតេជោ (តំបន់ពយមូង) ស្ថិតនៅក្នុងសង្កាត់លេខ៤ *ទី២៖ នៅឆ្នេរពោចជំទាម៉ៅ (ជិតដើមឈើចាំស្នេហ៍) ក្នុងស្រុកព្រៃនប់ *ទី៣៖ នៅតំបន់ទេសចរណ៍ […]
ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ÷ ខេត្តប៉ៃលិន៖នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។ យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ នាពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតលើបរិយាកាស ស្របតាមយុទ្ធសាស្រ្តចក្រកាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើមុំ៣សំខាន់ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្រសួងបរិស្ថានបានស្នើសុំឱ្យមានការចូលរួមអនុវត្តតាមសារាចរ ០១ របស់រាជរដ្ឋាភិបាល […]
មហាជនសង្ស័យ អតីតរោងចក្រអំពែ នៅក្រុងតាខ្មៅ កំពុង ផលិតបារីក្លែងក្លាយ(ខុសច្បាប់) នាំឱ្យបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ និងបាត់បង់ចំណូលពន្ធរដ្ឋ!
ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា អតីតរោងចក្រអំពែ សង្ស័យកំពុងសម្ងំផលិតបារីក្លែងក្លាយដោយខុសច្បាប់ ក្នុងទឹកដីរបស់លោក យី វណ្ណដា ជាអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយហេតុថា ទីតាំងអតីតរោងចក្រអំពែមួយនេះ មហាជនសង្កេតឃើញថា មានរថយន្តដឹកជញ្ជូនទំនិញខ្នាតធំ ចេញចូល និងបានសាយភាយនូវក្លិនថ្នាំជក់(បារី) ដែលមហាជនវាយតម្លៃបានថា ប្រហែលជាមានឈ្មួញខិលខូច កំពុងសម្ងំលួចលាក់កែច្នៃផលិតបារី ក្លែងក្លាយ បន្លំម៉ាកយីហោ ឬដើម្បីគេចវេសពីការបង់ពន្ធជូនរដ្ឋ។ សូមបញ្ជាក់ថា ទីតាំងសង្ស័យផលិតបារីខាងលើនេះស្ថិតនៅក្នុងភូមិសាស្ដ្រ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល អតីតរោងចក្រអំពែ។ មហាជនសូមណូមពដល់អាជ្ញាធរពាក់ព័ន្ធ (លោក ហួត វណ្ណថូ ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ “គ.ប.ផ.ក” ជាពិសេសលោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប”) នឹងមានវិធានការ ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យចំពោះរោងចក្របារី សង្ស័យខុសច្បាប់ខាងលើនេះផង ដើម្បីធានានិងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះផលិតដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ […]
សម្ដេចតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ភ្នំពេញ:ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃពុធ ១០រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញក្នុងពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកសម័យប្រជុំព្រឹទ្ធសភាលើកដំបូងសម្រាប់នីតិកាលទី៥នេះ ប្រារព្វធ្វើឡើងនៅវិមានព្រឹទ្ធសភា, ។
ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុចស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕