ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ!

ដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំប្រជុំផ្សព្វផ្សាយផែនការចុងក្រោយ ត្រៀមបំពេញបេសកកម្ម ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតមកដល់នាពេលខាងមុខ។ កិច្ចប្រជុំនេះមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យជំនាញ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយអាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ […]

ព័ត៌មានសន្តិសុខសង្គម

មហាជនសង្ស័យ អតីតរោងចក្រអំពែ នៅក្រុងតាខ្មៅ កំពុង ផលិតបារីក្លែងក្លាយ(ខុសច្បាប់) នាំឱ្យបង្ករគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ និងបាត់បង់ចំណូលពន្ធរដ្ឋ!

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឱ្យដឹងថា អតីតរោងចក្រអំពែ សង្ស័យកំពុងសម្ងំផលិតបារីក្លែងក្លាយដោយខុសច្បាប់ ក្នុងទឹកដីរបស់លោក យី វណ្ណដា ជាអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ដោយហេតុថា ទីតាំងអតីតរោងចក្រអំពែមួយនេះ មហាជនសង្កេតឃើញថា មានរថយន្តដឹកជញ្ជូនទំនិញខ្នាតធំ ចេញចូល និងបានសាយភាយនូវក្លិនថ្នាំជក់(បារី) ដែលមហាជនវាយតម្លៃបានថា ប្រហែលជាមានឈ្មួញខិលខូច កំពុងសម្ងំលួចលាក់កែច្នៃផលិតបារី ក្លែងក្លាយ បន្លំម៉ាកយីហោ ឬដើម្បីគេចវេសពីការបង់ពន្ធជូនរដ្ឋ។ សូមបញ្ជាក់ថា ទីតាំងសង្ស័យផលិតបារីខាងលើនេះស្ថិតនៅក្នុងភូមិសាស្រ្ដ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល អតីតរោងចក្រអំពែ។ មហាជនសូមណូមពដល់អាជ្ញាធរពាក់ព័ន្ធ (លោក ហួត វណ្ណថូ ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកណ្តាល, ឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច, នាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ “គ.ប.ផ.ក” ជាពិសេសលោកជំទាវ ចម និម្មល ប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ “គ.ជ.ក.ប”) នឹងមានវិធានការ ចាត់មន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យចំពោះរោងចក្របារី សង្ស័យខុសច្បាប់ខាងលើនេះផង ដើម្បីធានានិងបង្ក្រាបឱ្យបានទាន់ពេលវេលា ចំពោះផលិតដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ […]

ព័ត៌មានសន្តិសុខសង្គម

លោក​ ថេរ សុរិទ្ធិយ៉ា​នាយប៉ុស្តិ៍​នគរបាល​អន្តោប្រវេស​ន៍ច្រកអូរស្មាច់និ​ងបក្ខពួកឃុប​ឃិត​ជាប្រព៍ន្ធប្រើ​អំណាចរ​បស់​ខ្លួនប្រព្រឹ​ត្តអំពើពុករលួយ​ពេញទំ​ហឹងគ្មានញញើតអ្វីទាំងអស់

ប្រភពស្និទ្ធនឹងលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ បានឲ្យដឹងថា ដោយសារអាងមាន ខ្នងបង្អែករឹងមាំនៅ ក្នុងក្រសួងម ហាផ្ទៃនិងក្នុងអគ្គនាយកដ្ឋានអន្តោយប្រវេសន៍ ទើបលោក ថេរ សុរិទ្ធិយ៉ា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត។ ជាក់ស្តែងទោះបីរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរ បស់លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោ ប្រវេសន៍ច្រកអូរស្មាច់ ត្រូវ បាន លាតត្រដាងជាបន្តបន្តាប់ក៏ដោយក៏ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ដូច្នេះហើយទើបមកដល់ពេលនេះលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ នៅតែប្រើតួ នាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹងគ្មានញញើតអ្វីទាំងអស់ទោះបីប្រឈមនឹងការរិះគន់យ៉ាងណាក៏ដោយ។ ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ បានឲ្យដឹងថា បច្ចុប្បន្នលោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ នៅតែប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោយប្រវេសន៍ បានរក្សាភាពស្ងៀម ស្ងាត់ក្នុងខណៈដែល លោក ថេរ សុរិទ្ធិយ៉ា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអូរស្មាច់ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។ ទោះជាយ៉ាង ណារឿងអាស្រូវពុករ […]

ព័ត៌មានសន្តិសុខសង្គម

មេគយច្រកដា ហៅច្រកដូង៧ដើម លោក យឹម វណ្ណៈ អាងអំណាចប្រព្រឹត្តអំឹពើពុករលួយ

ប្រភពពីមន្ត្រីគយក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថា​ លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ កំពុងក្លាយទៅជាបង្អែករឹងមាំរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហើយទុកឲ្យលោក យឹម វណ្ណៈ សាងភាពល្បីល្បាញខាងពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ ទន្ទឹមនឹងនេះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងរក្សាភាពស្ងៀមស្ងាត់ទុកឲ្យលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ប្រព្រឹត្តអំពើពុករលួយយ៉ាងល្បីល្បាញច្រើនឆ្នាំមកហើយ។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រី្កក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យឡើងវិញជាបន្ទាន់ព្រោះរឿងអាស្រូវពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ជារឿងមិនអាចបិទបាំងបានទេ។ ប្រភពពីមន្ត្រីគយនៅក្នុងអង្គភាពសាខាគយខេត្តត្បូងឃ្មុំ មួយចំនួនបានបង្ហើបឲ្យដឹងថា បើទោះបីរឿងអាស្រូវពុករលួយរបស់លោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា ហៅច្រកដូង៧ដើម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយក៏លោក ទន់ ចាន់ធី ប្រធានសាខាគយខេត្តត្បូងឃ្មុំ ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រការនេះហើយទើបលោក យឹម វណ្ណៈ ប្រធានការិយាល័យគយច្រកដា នៅតែហ៊ានប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដោយគ្មានខ្លាចក្រែងអ្វីទាំងអស់​ ជាពិសេសទាក់ទងទៅនឹងការឃុបឃិតឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងរលូន។ ប្រភពខ្លះបានលើកឡើងថា​ លោក […]

ព័ត៌មានសន្តិសុខសង្គម

លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបប្រព្រឹត្តអំពេីពុករលួយតាមអំពេីចិត្តលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​រក្សាភាពស្ងៀមស្ងាត់

សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប បានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប នៅតែសហការគ្នាប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតឡើយព្រោះលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន សាងភាពល្បីល្បាញខាងពុករលួយយ៉ាងពេញទំហឹង។ ជាងនេះទៅទៀតលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប តែងប្រើឈ្មួញលោក គុណ ញឹម ដែលជាមេគយធំ ដើម្បីបិទបាំងរឿងអាស្រូវនិងអំពើពុករលួយរបស់ខ្លួនយ៉ាងត្រជាក់ចិត្តច្រើនឆ្នាំមកហើយ។ បើតាមការបង្កើបពីមន្ត្រីគយក្នុងខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា រហូតមកដល់ពេលនេះលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប នៅតែបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ពីប្រទេសសៀមនិងប្រទេសយួនមកស្តុកទុកហើយលក់ចែកចាយពេញទីផ្សារក្នុងខេត្តសៀមរាប។ ចំណែកមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កំពុងបណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួន។ ជាក់ស្តែងលោក […]